ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទកម្មវិធីផ្សព្វផ្សាយ ស្តីពី លទ្ធផលការងារ និងទិស ដៅបន្តនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System) នៅ  វិមានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទកម្មវិធីផ្សព្វផ្សាយ ស្តីពី លទ្ធផលការងារ និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោងប្រព័ន្ធសភាអេឡិចត្រូនិច (E-Parliament System) នៅ
វិមានរដ្ឋសភា។
បន្ទាប់ពីបានស្តាប់នៅរបាយការណ៍បូកសរុបរបស់ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ ដែលបានជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តការកែទម្រង់ដ៏មានសារៈសំខាន់ទាំងបីខាងលើ និងជាពិសេសអំពីផែនការ និងទិសដៅបន្ត សម្រាប់អនុវត្តនាពេលអនាគត ស្របតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា រួចមក

នៅក្នុងពិធីដែលមានថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាទំាងអស់ចូលរួមដោយផ្ទាល់និងតាមអនឡាញនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជាការពិតណាស់ ការកែទម្រង់ទាំងបីនេះ ពិតជាមានភាពប្រទាក់ក្រឡាគ្នា ដែលត្រូវពង្រឹងឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យស្ថាប័នរដ្ឋសភា របស់យើងនិយាយជារួម និងនិយាយដោយឡែកអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍គូសបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី តែងលើកទឹកចិត្តដល់អ្នកបន្តវេនគ្រប់ជំនាន់ឱ្យប្រកាន់ខ្ជាប់នូវទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើនថ្មី”។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាថ្នាក់ដឹកនាំបន្តវេន ប្រកប ដោយថាមពលខ្លាំងក្លា បញ្ញាវាងវៃ និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះសម្រេចបានសមិទ្ធផលធំធេងគួរជាទីមោទនៈ ដែលនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ សម្តេចធិបតី បានលើកឡើងថា “គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ” ហើយកំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ ៤ រួមមាន៖ ចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ការចូលរួមដោយស្មោះត្រង់ និងការ លះបង់។ ជាមន្ត្រីបម្រើប្រជាជន។
ជាចុងបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានចូលរួមផ្តល់នៅអនុសាសន៍មួយចំនួន ដើម្បីឲ្យការកែទម្រង់ទាំងបីខាងលើ កាន់តែទទួលបានភាពជោគជ័យ ដោយក្នុងនោះ ៖- ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃអង្គប្រជុំ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ដែលនឹងក្លាយជាប្រទីបដ៏មានតម្លៃជាយុទ្ធសាស្រ្ត ក្នុងការយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។- យើងក៏សូមគាំទ្រយ៉ាងពេញលេញចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកម្មវិធីកែទម្រង់ចំនួន៥ រួមមាន៖ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ,     កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធី កែទម្រង់តាមបែបវិមជ្ឈការនិងវិសហមជ្ឈ ការ , កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌, និង កម្មវិធីកែទម្រង់ច្បាប់។- ដោយឡែកសម្រាប់រដ្ឋសភា យើងត្រូវបន្តធ្វើការរួមគ្នា ប្រកបដោយឆន្ទះមុតស្រួច និងមានសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ មានគុណធម៌ ស្របតាមអភិក្រមទាំង៥(5R) របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលរួមមាន៖ ទី១. ការថែរក្សាមន្ត្រី , ទី២. បណ្តុះបណ្តាលនិងថែរក្សាមន្ត្រី , ទី៣. ពង្រាយមន្ត្រីឡើងវិញ , ទី៤. កាត់បន្ថយមន្ត្រី , និង  ទី៥. ជ្រើសរើសមន្ត្រីថ្មី ។ – គណៈកម្មការជំនាញនីមួយៗរបស់រដ្ឋសភា ត្រូវបន្តធ្វើការតាមដាន និងធានាឲ្យបាននូវតម្លាភាព គណនេយ្យភាព ដើម្បីបន្តការងារកែទម្រង់ទាំងបីខាងលើ ដូច ដែល កម្មវិធីផ្សព្វផ្សាយរបស់រដ្ឋសភាយើងរយៈពេល១ថ្ងៃនេះបានលើកឡើង ឱ្យបាន ទទួលជោគជ័យគ្រប់ដំណាក់កាល ។
– លើសពីនេះទៀត យើងត្រូវតែពន្លឿនកិច្ចការប្រព័ន្ធសភាអេឡិចត្រូនិកដើម្បីបង្កើនប្រសិទ្ធភាពផ្នែកនីតិប្បញ្ញត្តិ និងតម្លាភាពសាធាណៈឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕