ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចូលរួមចែកអំណោយរបស់កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៦៩៤គ្រួសារ ក្នុងឃុំក្បាលរមាស និងឃុំតាឡាត ស្រុកសេសាន។

អំណោយនេះ ត្រូវបានចាត់តាំង និងនាំយកដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការទី២ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត, មន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។