នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ដែលជម្លៀសពីលំនៅដ្ឋានជាប់ទន្លេមេគង្គ ក្នុងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យទឹកជំនន់នេះ មានការចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, អភិបាលរងខេត្ត, មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន។