ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណៈប្រតិបត្តិសមាគម ជាសមាជិកយុវទូតសុច្ឆន្ទៈ និងជានាយកប្រចាំកម្មវិធី នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស នៅវិមានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារីប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណៈប្រតិបត្តិសមាគម ជាសមាជិកយុវទូតសុច្ឆន្ទៈ និងជានាយកប្រចាំកម្មវិធី នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស នៅវិមានរដ្ឋសភា។

បន្ទាប់ពីឯកឧត្តម ឡុង គឹមឃន ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធនិស្សិតកម្ពុជានៅបរទេស បានធ្វើរបាយ ការណ៍សង្ខេបជម្រាបជូនអំពីសារបាននៃការកកើតសមាគម ទស្សន វិស័យ បេសកកម្ម សកម្មភាពចំបងៗ និងសមិទ្ធិផលការងារ ក៏ដូចជាទិសដៅការងារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំពោរពេញដោយថាមពល និងប្រកបដោយឆន្ទៈមុតស្រួច  ចក្ខុវិស័យវែងឆ្ងាយ និងក្លៀវក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមក

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំនៅប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា  ដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងសហការីទាំងអស់ និងសូមសំដែងការអបអរសាទរ ដែលសមាគម សហព័ន្ធនិស្សិតកម្ពុជានៅបរទេស ត្រូវបានចុះឈ្មោះនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ នៅក្នុងឱកាសនេះ ឯកឧត្តម អនុប្រធានទី១ បានលើកឡើងថា យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកដល់ត្រឹមខែធ្នូឆ្នាំ២០២៤ និងដើមខែ មករា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា មានអង្គការមិនមែន រដ្ឋាភិបាលបរទេសចំនួន៣៤១ អង្គការ និងមានអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួន ៣៤៨៦ និងសមាគមចំនួន ២៦២៣ ដែលកំពុងប្រតិប្រត្តិនៅទូទាំងព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ការបង្កើតការងារធ្វើ និងការបង្កើតប្រាក់ចំណូលដល់ក្រុមគោលដៅ។ ក្នុងន័យនេះ ឯកឧត្តមសូមគាំទ្រដល់ទស្សនវិស័យ និងបេសកកម្មរបស់សមាគមសហព័ន្ធនិស្សិតនៅបរទេស ដែលមានគោលដៅជំរុញឧត្តមភាពសិក្សា ការទូត សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជាជុំវិញពិភពលោក ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតចំនួន៤របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមមាន៖1. ជំរុញការអភិវឌ្ឍវិស័យអប់រំ និងវិជ្ជាជីវៈសម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅបរទេស 2. កសាងធនធានមនុស្សដែលមានជំនាញ និងចំណេះដឹង 3. ពង្រឹងបណ្តាញអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ 4. ជាបណ្តាញធុរកិច្ច និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា សូមយកឱកាសនេះសំដែងការថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ជាការកត់សម្គាល់ ក្នុងរយៈពេលជាង២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលជាច្រើន ដែលស្របតាមយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ និងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល បាននិងកំពុងដើរលើគន្លងដ៏វិជ្ជមាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានគូសបញ្ជាក់ថា ក្នុងមុខងារជាតំណាង និងការតាមដានការអនុវត្តច្បាប់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា បានចុះបំពេញកិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវសំណូមពរមួយ ចំនួន ព្រមទាំងសំណើផ្សេងៗរបស់ប្រជាជន ដូចជា បញ្ហាគ្រោះរាំងស្ងួត រកទីផ្សារកសិផល ជម្លោះដីធ្លី អន្តរាគមន៍ជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាក ករណីណាដែលតំណាង រាស្រ្តនឹងអាចមានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋបាន ឯករណីណាដែលមិនអាចដោះស្រាយជូនបាន នឹងជួយធ្វើអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចជួយដោះ ស្រាយបញ្ហាទាំងនោះ ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាដើម។ ក្រៅពីនេះរដ្ឋសភាបានពង្រឹងការងារការទូតសភា តាមរយៈការបំពេញទស្សនកិច្ចជាផ្លូវការ ទ្វេភាគី ឬពហុភាគី ចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការជាតិ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ រីឯមុខងារនីតិកម្មវិញ តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋសភាកម្ពុជាបានពិភាក្សា និងអនុម័តច្បាប់បាន៦៧៨ ច្បាប់ សម្រាប់ប្រើប្រាស់ និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។
ជាពុទ្ឋិក្នុងការត្រិះរិះពិចារណា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា សូមចូលរួមជាសំណូមពរ និងបានផ្តល់នៅអនុសាសន៍គន្លឹះមួយចំនួន ដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងសហការី ផងដែរ៕