អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បង្ហាញខ្លួននៅតុលាការជាថ្មីក្នុងសភាពចាស់ទ្រុឌទ្រោម និង ទឹកមុខស្លេកស្លាំងជាងមុន

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលកំពុងជាប់ក្នុងពន្ធនាគារបានបង្ហាញខ្លួនជាថ្មីនៅតុលាការនាកណ្តាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ សម្រាប់ដំណើរការកាត់ទោសព្រហ្មទណ្ឌជាថ្មីដែរលើបទចោទប្រកាន់បន្ថែមទៀតរបស់លោក ទាក់ទងនឹងការប្រើប្រាស់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូឆ្នាំមុន រួមជាមួយនឹងដំណើរការកាត់ក្តីដែលកំពុងបន្តបះបោរដោយក្រុមរបស់លោក។
បង្ហាញខ្លួនលើកនេះ គេសង្កេតឃើញលោក Yoon មានសភាពចាស់ជាងមុន សក់ស្កូវ និង ទ្រុឌទ្រោម ដោយលោកនឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើន រួមទាំងការរារាំងចំពោះមុខងារមន្ត្រីពិសេស និងការរំលោភអំណាច កាលពីអំឡុងពេលលោកកាន់អំណាចផងដែរ។ ធ្វើដំណើរចេញមកដោយមានអមជាមួយនឹងមន្ត្រីឆ្មាំសន្តិសុខ លោក Yoon បានបន្តដំណើរចូលទៅក្នុងបន្ទប់សវនាការជាថ្មីជាមួយនឹងទឹកមុខស្លេកស្លាំង បន្ទាប់ពីដំណើរការកាត់ក្តីរបស់តុលាការលើភរិយារបស់លោកពីបទពុករលួយនានា។ តាមការបញ្ជាក់មកថា មកដល់ពេលនេះលោក Yoon នឹងអាចត្រូវមានឱកាសស្នើសុំតុលាការនៅក្រៅឃុំដូចគ្នាដែរ ប្រសិនបើរកឃើញថាគ្មានកំហុស បន្ទាប់ពីការសាកសួររបស់តុលាការនាថ្ងៃសុក្រនេះ។

សម្រួលអត្ថបទ៖ សុផារិន្ទ