ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន

ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក តៅ មីនលន់ TAO Minglun អនុប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយ។
ក្នុងឱកាសនោះ អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ប្រធានគណៈប្រតិភូ ដែលបានមកទស្សនកិច្ចខេត្តព្រះសីហនុ ដែលជាខួបលើកទី៦៧ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន និងថ្លែងអំណរគុណឯកឧត្តម ស៊ី ជីនពីង ប្រធានា ធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយសម្របសម្រួលមានបទឈប់បាញ់រវាងកម្ពុជា ថៃ ក៏ប៉ុន្តែភាគីថៃនៅតែបន្តបង្កមកលើកម្ពុជាជាបន្តបន្ទាប់ ក៏ប៉ុន្តែភាគីកម្ពុជា នៅតែប្រកាន់ យកនូវបទឈប់បាញ់។
ឯកឧត្តម ក៏បានជម្រាបជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មាន កោះតូចធំ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានជីវៈចម្រុះគ្រប់ប្រភេទ សម្រាប់ការអភិវឌ្ឍ លើវិស័យមួយចំនួនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដែលជា គោលដៅអភិវឌ្ឍ និងធ្វើឱ្យមានភ្ញៀវទេសចរមកសម្រាកកម្សាន្ត។ រាជរដ្ឋាភិបាលបានប្រសិទ្ធនាមថា “ជាតារារះ នាទិសនារតី” ខេត្តព្រះសីហនុ ជាខេត្តស្នូលនៃខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបាន បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតលើពីភពលោកនៅឆ្នាំ២០១១។ ខេត្តមានសក្តានុពលលើវិស័យដឹកជញ្ជូនមានដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមាន កំពង់ផែអន្តរជាតិចំនួន៣ ១.កំពង់ផែស្វយ័តក្រុងព្រះសីហនុ ២.កំពង់ផែអន្តរជាតិស្ទឹងហាវ ៣.កំពង់ផែអន្តរជាតិ ម៉ុង ឬទ្ធី កែវផុស ដោយឡែកកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា ៣ដំណាក់កាល ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ពីជំរៅទឹក១៣,៥០ ទៅ ១៧,៥០ម៉ែត្រ នាវាមានចំណុះ ១២ម៉ឺនតោនចូលចតបាន ផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ ផ្លូវគោក មានផ្លូវដែក ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន។
ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ មានផ្លូវចំនួន ៣៧ខ្សែ បន្ទប់ទឹកសាធារណ អាងប្រព្រឹត្តកម្មទឹកកខ្វក់ រូបសំណាក់ និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេសសម្រាប់ខេត្តព្រះសីហនុ កាលពីឆ្នាំ២០២៤ មានដូចជា ១.សម្របសម្រួលផ្នែកពន្ធ (បែបបទឯកសារ) ២.សម្របសម្រួលផ្នែកពន្ធ (ការលើកលែងពន្ធពី៣ ទៅ ៥ឆ្នាំ) រាជរដ្ឋាភិបាលបានរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកជាតំបន់ធំៗចំនួន៤ ក្នុងនោះ ១.តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ២.ទីក្រុងសមាហរណ្មកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ ៣.ទេសចរណ៍ តំបន់កោះ ៤.តំបន់កសិកម្ម ទន្ទឹមនោះខេត្តព្រះសីហនុនូវខ្វះដៃគូរអភិវឌ្ឍ និងស្នើសុំឱ្យលោកជួយផ្សព្វផ្សាយដល់អ្នកវិនិយោគគិនខេត្តអានហួយមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្ត និងស្វាគមន៍គាំទ្រអ្នកវិនិយោគខេត្តអានហួយ ក៏ដូចអ្នកវិនិយោគមកពីប្រទេសចិន។
លោក TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយ បានថ្លែងអំណរគុណ ការចូលជួបសម្តែងការគួរសម និងដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ជូនពរការប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ប្រទេសចិន និងកម្ពុជា ជាប្រទេសជិតខាងគ្នា យើងអាចនិយាយបានថា ជាមិត្តដែកថែប ដោយប៉ុន្មានឆ្នាំចុងក្រោយថ្នាក់ដឹកនាំប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការ មានទំនាក់ទំនងការទូត ហើយឆ្នាំនេះ ជាឆ្នាំសកសម្យបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក។ ព្រមទាំងបានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានទៅធ្វើទស្សកិច្ចនៅខេត្តអានហួយ ជាទីក្រុងមេត្រីភាពកាន់តែស៊ីជម្រៅ ខេត្តព្រះសីហនុជាទីក្រុងមាត់សមុទ្រស្រស់ស្អាតមានធនធានសម្បុរបែប ការអភិវឌ្ឍខ្លាំងក្លាត្រចេះត្រចង់ ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្តធ្វើឱ្យខេត្តមាន ការអភិវឌ្ឍរីកចម្រើន លោកប្រធានប្រតិភូក៏បានជំរាបពីសក្តានុពលរបស់ខេត្តអានហួយ មានការអភិវឌ្ឍរវាងខេត្តទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ និងធ្វើការផ្លាស់ប្តូទស្សនកិច្ចនៃខេត្តទាំងពីរ កាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរប្រជាពលរដ្ឋ វប្បធម៌ ហើយខេត្តអានហួយគាំទ្រឱ្យអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ សង្ឃឹមថា យើងនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសុខាភិបាល ទេសចរណ៍ និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះកាន់តែល្អ ដើម្បីបង្កើតបរិយាកាសមានលក្ខណពិសេស និងវិភាគទានរវាងខេត្តទាំងពីរ៕