កម្មវិធី រួបរួមគ្នាបង្កើតភាពឆ្នើម ចែករំលែកអនាគត និយោជិតខ្មែរដ៏ឆ្នើម បានបញ្ចប់ដំណើរទស្សនកិច្ចប្រទេសចិនឆ្នាំ២០២៥ របស់ក្រុមហ៊ុន China Datang ដោយជោគជ័យ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ាន ឈារ៉ា តំណាងមកពីក្រុមហ៊ុនខេមបូឌាន ផៅវ័រ ហ្គ្រីត (ហៅកាត់ CPG) និងលោក  អឹម ឈុន តំណាងមកពីក្រុមហ៊ុន ស៊ី.អេច.ឌី(ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន (ហៅកាត់ CHD) បានបញ្ចប់ការសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសចិនដោយជោគជ័យ និងត្រលប់មកមាតុប្រទេសវិញ។ ក្នុងនាមតំណាងនិយោជិតខ្មែរដ៏ឆ្នើម ពួកគាត់បានចូលរួមក្នុងកម្មវិធី “រួបរួមគ្នាបង្កើតភាពឆ្នើម · ចែករំលែកអនាគត” របស់ក្រុមហ៊ុន China Datang សម្រាប់និយោជិតបរទេស ហើយការត្រឡប់មកវិញនេះគឺជាការទទួលជ័យជម្នះរបស់ពួកគាត់។

ព្រឹត្តការណ៍ដំណើរទស្សនកិច្ចប្រទេសចិននេះ បានចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកញ្ញា ដោយមាននិយោជិតបរទេសចំនួន១០នាក់ចូលរួម ដោយរួមមានមកពីបណ្តាល៥ប្រទេសដូចជា៖ កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឡាវ និងអ៊ូសបេគីស្ថាន។ ពួកគេបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងម៉ុងហ្គោលី ដើម្បីទស្សនកិច្ច និងសិក្សារយៈពេល១១ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ាន ឈារ៉ា និងលោក អឹម ឈុន បានរួមដំណើរជាមួយនិយោជិតបរទេសមកពីបណ្តាលប្រទេសឯទៀត ចូលទស្សនាក្រុមហ៊ុនផលិតអគ្គិសនីថាមពលកម្តៅធំជាងគេនៅលើពិភពលោក ក្រុមហ៊ុនផលិតអគ្គិសនីធួរខឺធួរ ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ពីរបៀបដែល “នាវាមុជទឹកថាមពលកម្តៅ” មានសមត្ថភាពបញ្ចូលរួមដល់ទៅ ៨,៧២លានគីឡូវ៉ាត់ អាចសម្រេចបាននូវការបន្សំគ្នារវាងថាមពលខ្យល់ ថាមពលព្រះអាទិត្យ ថាមពលកម្តៅ និងថាមពលផ្ទុក ដែលបង្ហាញពី “ដំណោះស្រាយរបស់ប្រទេសចិន” សម្រាប់ការបម្លាស់ថាមពល។ ពួកគេក៏បានទៅកាន់កន្លែងកំណើតនៃការអភិវឌ្ឍថាមពលខ្យល់របស់ក្រុមហ៊ុន China Datang នៅកន្លែងបណ្តុះខ្យល់សៃហាន់ប៉ា។ បន្ទាប់មក ពួកគេបានចូលទៅកាន់ខេត្តខឺឈី ដើម្បីសិក្សានូវគម្រោងផលិតឧស្ម័នពីថ្មអគ្គិសនីធំជាងគេនៅលើពិភពលោក និងលទ្ធផលនៃការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងការទប់ស្កាត់បាតុភូតបាយដី។ ចុងក្រោយ ធ្វើទស្សនកិច្ចនៅមូលដ្ឋានបណ្តុះបណ្តាលថាមពលខ្យល់ឆឹហ្វឹងរបស់ ក្រុមហ៊ុន ថាងហាវពួកគេបានសិក្សាប្រព័ន្ធបណ្តុះបណ្តាល និងបច្ចេកវិទ្យាសំខាន់ៗនៃថាមពលខ្យល់ និងព្រះអាទិត្យ តាមរយៈការទស្សនាផ្ទាល់ និងការផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់។

 ក្រៅពីការសិក្សា ពួកគេក៏ទទួលបានបទពិសោធន៍ជ្រាលជ្រៅចំពោះការរីកចម្រើនដ៏រហ័សនៃរថភ្លើងល្បឿនលឿនប្រទេសចិន និងគយគន់នូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៅតំបន់ភាគខាងជើងប្រទេសចិន ដោយទទួលអារម្មណ៍ផ្ទាល់ពីសមិទ្ធិផលទំនើបនៃប្រទេសចិនក្នុងវិស័យថាមពល ការដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។

ក្នុងសន្និសីទបូកសរុប លោក ម៉ាន ឈារ៉ា បានបញ្ជាក់ថា៖ “ការទស្សនកិច្ចនៅប្រទេសចិនលើកនេះ បានធ្វើអោយខ្ញុំមើលឃើញនូវបច្ចេកវិទ្យាដែលឈានមុខ និងបទពិសោធន៍ក្នុងការគ្រប់គ្រងប្រតិបត្តិការថែទាំរបស់ប្រព័ន្ធ។ វាបានធ្វើអោយខ្ញុំមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីការអភិវឌ្ឍន៍រួមរវាងថាមពលថ្មី និងបណ្តាញអគ្គិសនី។ ខ្ញុំនឹងយកចំណេះដឹងទាំងនេះត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីចែករំលែកជាមួយក្រុមការងារ និងរួមគ្នាជំរុញដល់ការរីកចម្រើននៃគម្រោង។” លោក  អឹមឈុន ក៏បានបង្ហាញនូវអារម្មណ៍ថា៖ “បច្ចេកវិទ្យាការគ្រប់គ្រងម៉ាស៊ីនបង្វិលខ្យល់ និងការត្រួតពិនិត្យដោយយន្តហោះបញ្ជាត្រូន បានធ្វើអោយខ្ញុំឌិតជាប់អារម្មណ៍ជាខ្លាំង។ បទពិសោធន៍ទាំងនេះ បានបន្ថែមនូវជំនឿចិត្តអោយខ្ញុំក្នុងការជំរុញការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។”

ព្រឹត្តការណ៍នេះមិនត្រឹមតែបង្កើនការយល់ដឹងរបស់និយោជិតខ្មែរអំពីបច្ចេកវិទ្យាថាមពល និងការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិនប៉ុណ្ណោះទេថែមទាំងផ្តល់អោយពួកគេមានអារម្មណ៍ស្និតស្នាលជាមួយទស្សនៈ “បើកចំហ និងរួមចំណែកសហការដើម្បីអតិភាពរួម” របស់សហគ្រាសចិន។និយោជិតទាំងអស់នៃក្រុមហ៊ុន Datang CHD & CPG នឹងយកបទពិសោធន៍នេះជាកម្លាំងជម្រុញ បន្តការតស៊ូសហការយ៉ាងពេញទំហឹងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់សហគ្រាស និងវិស័យថាមពលអគ្គិសនីកម្ពុជានាពេលអនាគតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។