ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់តំណាង នាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលស្ថិតនៅក្នុងវត្តបុទុមវត្តី រាជធានីភ្នំពេញ។

នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺ ដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB។

ចំពោះ ទេយ្យទាននិងបច្ច័យដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លា ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមមាន៖ ទី១-មីចំនួន២០កេស ,ទី២-ត្រីខចំនួន២កេស, ទី៣-ប្រេងឆាចំនួន ២កេស,ទី៤-ទឹកត្រីចំនួន ១០យួរ, ទី៥-ទឹកស៊ីអ៊ីវចំនួន១០យួរ,ទី៦-ខ្ទឹមសចំនួន២បាវ, ទី៧-ប៊ីចេងចំនួន ១កេស,ទី៨-ស្ករស១បាវ,ទី៩-ទឹកសុទ្ធចំនួន៣០កេស,ទី១០-ទឹកក្រូចកូកាចំនួន១០កេស, ទី១១-ទឹកផ្លែឈើចំនួន១០កេស,ទី១២-អង្ករ ០១តោន និងទី១៣-បច្ច័យចំនួន២០,០០០,០០០.០០រៀល៕