ការស្ថាបនាប្រព័ន្ធផ្លូវថ្មី ប្រវែងជាង១០០០ម៉ែត្រ ជាផ្លូវយុទ្ធសាស្ត្រក្នុងទំនាក់ទំនងចរាចរ មហាវិថីមិត្តភាព ភ្នំពេញ ហានណូយ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បញ្ចប់១០០%) ។

គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ  រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនមានស្នាដៃ (LNSK) បានបញ្ជាក់ថា ការស្ថាបនាចាក់ជាបេតុងឆ្អឹងដែក១២លី ទទឹង៨ម៉ែត្រថ្មី កម្រាស់២តឹក ប្រវែងបណ្តាយជាង ១០០០ម៉ែត្រ និងចិញ្ចើមផ្លូវ គឺជាយុទ្ធសាស្រ្តសំខាន់ក្នុងការជួយទាញរំដោះចរាចរណ៍ អោយកាន់តែប្រសើថែមទៀត ពីតំបន់អធិការដ្ឋាននគរបាលសែនសុខ  តំបន់ការិយាល័យសុរិយោដីសែនសុខ ជាពិសេសលំហូចរាចរណ៍កំណាត់មហាវិថីមិត្តភាព ភ្នំពេញ ហានណូយ បានបញ្ចប់១០០% ប្រកបដោយគុណភាព និងសុវត្ថិភាពការងារ ។

មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន LNSK អនុវត្តន៍គម្រោង សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន តាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្ថិភាពខ្ពស់ ៕