ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ តំណាងក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,

( ភ្នំពេញ )៖ ឯកឧត្តម ចាន់ ពុទ្ធារិទ្ធ តំណាង ក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ក្រសួងព័ត៌មាន ក.គ.ហ.ស. -ក.ពម អញ្ជើញធ្វើបទបង្ហាញ ស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណើរការនៃអង្គសិក្ខាសាលា ស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ៕