លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពឆ្នាំ២០២៦-២០២៨ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

( ភ្នំពេេញ )៖ ក្នុងឱកាសនៃដំណើរការនៃអង្គសិក្ខាសាលា ស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពឆ្នាំ២០២៦-២០២៨ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ។
អង្គសិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៥ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ៕