លោកជំទាវ សុខមុំ និមល អគ្គនាយិកា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ធ្វើបទបង្ហាញពីទិសដៅការងារសំខាន់ៗដើម្បីប្រែក្លាយជាស្ថាប័នព័ត៌មានឈានមុខជាប្រភពព័ត៌មានដែលគួរជាទីទុកចិត្ត ក្នុងបរិបទនៃព័ត៌មានបែបថ្មី,

( ភ្នំពេញ )៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ សុខមុំ និមល អគ្គនាយិកា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP បានអញ្ជើញធ្វើបទបង្ហាញពីទិសដៅការងារសំខាន់ៗដើម្បីប្រែក្លាយជាស្ថាប័នព័ត៌មានឈានមុខជាប្រភពព័ត៌មានដែលគួរជាទីទុកចិត្ត ក្នុងបរិបទនៃព័ត៌មានបែបថ្មី។
បទបង្ហាញនេះធ្វើឡើងក្នុងឱកាសនៃដំណើរការអង្គសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ៕