លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ធ្វើបទបង្ហាញពីទិសដៅផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិទ្យុជាតិAM និង FM បានកាន់រីកចម្រើនស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា,

( ភ្នំពេញ )៖ ក្នុងឱកាសនៃដំណើរការនៃអង្គសិក្ខាសាលាស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អញ្ជើញធ្វើបទបង្ហាញពីទិសដៅផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិទ្យុជាតិAM និង FM បានកាន់រីកចម្រើនស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាពិសេសការជំរុញការកែទម្រង់ការគ្រប់គ្រងរដ្ឋបាល និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីប្រសិទ្ធភាពការងារ,ជំរុញការផលិតព័ត៌មាន ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុក្រឹត្យភាពព័ត៌មាន មានក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។
អង្គសិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ឋ៕