លទ្ធផលឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” និងចូលរួម “ពិព័ណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម”នៅទីក្រុង XIAMEN ប្រទេសចិន

ទីក្រុង XIAMEN÷នាថ្ងៃទី៧-១០ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ ខ្ពស់ (High-Level Plenary Discussion) ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងដឹកនាំសហការីចូល រួមពិធីបើកជាផ្លូវការ “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម – The 25th China International Fair for Investment and Trade” ក្រោមមូលបទ ចាប់ដៃជាមួយប្រទេសចិនក្នុងការវិនិ យោគសម្រាប់អនាគត នៅទីក្រុង XIAMEN, ប្រទេសចិន ដែលមានអ្នកចូលរួមមកពីតំណាងរដ្ឋាភិបាល, ភ្នាក់ងារជំរុញការវិនិយោគ, សភាពាណិជ្ជកម្ម, សាជីវកម្មពយុជាតិ (Multinational Corporations), និងស្ថាប័នផ្សេងទៀត មកពីប្រមាណជា ១២០ ប្រទេសជុំវិញសកលលោក។
ជាលទ្ធផល, ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវកាលានុវត្តភាពវិនិយោគ និងបរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជា ជូនដល់វិនិយោគិនចិននិងអន្តរជាតិ ពិសេសផ្តោតលើការវិនិយោគ ហេដ្ឋារចនា សម្ព័ន្ធបៃតង (Green Infrastructure), ឡូជីស្លឹកបៃតង (Green Logistics), និងកសិកម្ម ឆ្លាតវៃ (Climate-smart Agriculture) ជាដើម តាមរយៈការធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពី ការវិនិយោគសម្រាប់អនាគត និងពិសេសតួនាទីរបស់ធនាគារអភិវឌ្ឍន៍ ព្រមទាំងតាមរយៈយន្តកន Nan Li Collins ប្រធានកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រក ជាមួយលោកស្រី Nan អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃតំណាងអង្គរ ទទួល បន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ។
បន្ថែមពីនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បន្តកិច្ចពិភាក្សាបន្ថែមជាមួយនឹងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍក្នុងការបង្កើនលទ្ធភាពកិច្ចប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការជំរុញការវិនិយោគសម្រាប់អនាគត និង ការវិនិយោគប្រកបដោយចីរភាព សំដៅរួមគ្នាចូលរួមសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងសកល៕