សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី ព្រមទាំងក្រុមគ្រួសារ អញ្ជើញបំពេញសទ្ធាដ៏ជ្រះថ្លា នៅវត្តរោងដំរី ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងកំពង់លាវ ខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ត្រូវជាបិណ្ឌទី៧នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ សុខ នារី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញបំពេញសទ្ធាដ៏ជ្រះថ្លា នៅវត្តរោងដំរី ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងកំពង់លាវ ខេត្តព្រៃវែង។
សម្តេចមហាមន្ត្រី និងលោកជំទាវ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នមស្សកាព្រះរតនត្រ័យ សមាទានសីល ថ្វាយបង្គំព្រះ និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយពុទ្ធជ័យមង្គល និងបង្សុកូលឧទ្ទិសព្រះកុសលផលបុណ្យ ជូនដល់វិញ្ញាណក័ន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាជាដើម ដែលបានបែកកាយរំលាយក័ន្ធទៅកាន់បរលោកខាងមុខ។
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ សុខ នារី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និងបវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តរោងដំរីនេះផងដែរ។
សូមឧទ្ទិសនូវកុសលផលបុណ្យកើតឡើងពីសេចក្តីជ្រះថ្លារបស់សម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជូនដល់វិញ្ញាណក័ន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាត្តិការទាំង៧សន្តានរបស់លោក ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕