ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតទទួលជួបសម្តែងការ គួរសម និងពិភាក្សា ការងារជាមួយលោក បាហ្គាវ ដាសគ្គូបតា (BhargavDasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អនុញ្ញាតទទួល ជួបសម្តែង ការ គួរសម និងពិភាក្សា ការងារជាមួយលោក បាហ្គាវ ដាសគ្គូបតា (BhargavDasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារ ក្នុងអំឡុងពេលដំណើរ ទស្សន កិច្ចរបស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ ២០២៥ ។ ជាមួយនឹងកិច្ចស្វាគមន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន វាយ តម្លៃ ខ្ពស់ចំពោះ ការចូលរួមដ៏សំខាន់របស់ ADB ក្នុងការចាប់ផ្តើមប្រតិ បត្តិ ការ មុនគេក្នុង ចំណោម បណ្តា ស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិនានាក្នុងតំបន់ និងសកលលោក សម្រាប់ ការ គាំទ្រ ដំណើការ អភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB រយៈពេលជាង ៣០ឆ្នាំ មកនេះ បាន វិវឌ្ឍ ឈាន ឡើង ជា បន្ត បន្ទាប់រហូតបង្កើតបានក្របខ័ណ្ឌ “យុទ្ធ សាស្រ្ត ភាពជា ដៃគូ សម្រាប់ អភិវឌ្ឍន៍កម្ពុជា” ដ៏មានសារសំខាន់ ដែល ផ្តល់ការ គាំទ្រយ៉ាងរឹងមាំដល់ការ អភិវឌ្ឍ វិស័យអាទិភាពសំខាន់ៗជាច្រើនរបស់កម្ពុជា សំដៅ ជំរុញ កំណើន ប្រកប ដោយភាពធន់ ចីរភាព និង បរិយាប័ន្ន ។ ក្នុងចំណោមវិស័យអាទិភាពដែល ADB បាន និង កំពុង ផ្តល់ ការ គាំទ្រដល់ការ ពង្រឹង វិស័យ ហេដ្ឋា រចនាសម្ព័ន្ធ, វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs), វិស័យ ហិរញ្ញវត្ថុ, ហិរញ្ញ ប្បទាន ពាណិជ្ជកម្ម, កសិធុរកិច្ច និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ជាដើម ។ បន្ថែមលើនេះ, “ការ គាំទ្រ វិស័យឯកជន” ត្រូវបានតម្កល់ជា ចលករ ដ៏សំខាន់ក្នុងការជំរុញ កំណើន សេដ្ឋកិច្ចសង្គម ស្រប តាម “យុទ្ធសាស្រ្ត បញ្ច កោណ-ដំណាក់ កាល ទី១” របស់រាជរដ្ឋាភិបាល ។ តាមរយៈ ភាពជាដៃគូដ៏ល្អនេះ, ADB នឹងបន្តផ្តល់ការគាំទ្រ យ៉ាងពេញ ទំហឹង ដល់កម្ពុជា រួមគ្នា ដោះ ស្រាយ បញ្ហា ប្រឈម នានា ដើម្បី កម្ពុជាអាចសម្រេច បាន ជោគជ័យនូវ ការ ចាក ចេញ ពីចំណាត់ ថ្នាក់ក្រុម ប្រទេស អភិវឌ្ឍន៍ តិចតួចនៅ ពេលខាងមុខ ។ លោក បាហ្គាវ ដាសគ្គូបតា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ ដ៏កក់ក្ដៅរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ និង បាន គូស រំលេចថា វិស័យអាទិភាព របស់រាជរដ្ឋាភិបាល មាន សង្គតិ -ភាព ទៅនឹងគោលដៅ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ របស់ ADB គឺការអភិវឌ្ឍវិស័យឯកជន និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ។ លោកបាន បង្ហាញ អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយ កម្ពុជា លើការអភិវឌ្ឍ វិស័យអាទិភាព សំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បី ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅ ឈាន ឆ្ពោះ ទៅសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ របស់ កម្ពុជា ក្លាយជា ប្រទេស មាន ចំណូល ខ្ពស់ ។ ជាក់ស្តែង, ADB បានផ្តល់ការគាំទ្រវិស័យ ឯកជន កម្ពុជា ដោយ ផ្ទាល់ ទាំងជំនួយបច្ចេកទេស ការកសាង សមត្ថភាព និងការ ផ្តល់ ហិរញ្ញប្បទានសម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB Frontierដែលជា កម្មវិធី ផ្តល់ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEsហើយ កម្ពុជា ជា ប្រទេស ដែល ADB ជ្រើស រើស ក្នុង ការ ផ្តល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់ ។ ការជំរុញ ប្រសិទ្ធ ភាព ពាណិជ្ជកម្មនិង ការ ប្រកួត ប្រជែង នៅកម្ពុជា ដោយផ្ដោតលើកំណែទម្រង់ ០៣ គឺ៖(១)ការបង្កើន បរិយាកាស អំណោយ ផល សម្រាប់ វិនិយោគទុន និងអាជីវកម្ម, (២)ការលើក កម្ពស់ ពាណិជ្ជ កម្ម មីក្រូ, ខា្នតតូច, និង ខ្នាតមធ្យម និង (៣) ការ កែលម្អគោលនយោបាយពាណិជ្ជកម្ម និងការ បង្កើន ប្រសិទ្ធភាព នៃ កិច្ចសម្រប សម្រួល ពាណិជ្ជកម្ម ។ ការផ្តល់ ហិរញ្ញប្បទានសម្រាប់ការគាំទ្រដល់ការវិនិយោគ របស់វិស័យឯកជន តាមរយៈ ការ ផ្តល់ប្រាក់កម្ចីដែល មានការ ប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់ សកម្មភាព ការងារ ផ្សេងៗ របស់ SMEs សំដៅចូលរួម ចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ ថាមពលប្រកប ដោយ ប្រសិទ្ធភាពខ្ពស់ ។ ការជំរុញការ អភិវឌ្ឍ វិស័យ ហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ ។
ជាមួយគ្នានេះ, ជាមួយការថ្លែងអំណរ គុណ ចំពោះ ADB សម្រាប់ ការ គាំទ្ររបៀវារៈនៃការអភិវឌ្ឍ ជារួមរបស់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់លើការចូលរួមរបស់ ADB ក្នុង ការគាំទ្រវិស័យឯកជន ក្នុងនោះ ការរៀបចំ យន្តការ PPP និង ការ ផ្តល់ ជំនួយ បច្ចេក ទេស សម្រាប់ ការរៀបចំច្បាប់ PPP,ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យ ADB បន្តផ្តល់ការ គាំទ្រ ទាំងផ្នែក បច្ចេកទេស និង ហិរញ្ញវត្ថុ ក្នុង ការ ពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត ។ ជាក់ស្តែង, ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ បាន ស្នើ ADB បន្ត គាំទ្រ ការ ពង្រឹងវិស័យឯកជនកម្ពុជា តាមរយៈការផ្តល់ ហិរញ្ញប្បទាន ក្រោម ក្រប ខ័ណ្ឌហិរញ្ញប្បទាន សម្រាប់ វិស័យ ឯកជន (Non-Sovereign Loan) និង គិត គូរ បន្ថែមលើ៖ (១) គោលនយោបាយ និងយុទ្ធសាស្រ្ត សម្រាប់ ការ ពង្រឹង នគរូបនីយកម្ម, (២) ការ វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យ គន្លឹះលើ ការ ជំរុញ ការ អភិវឌ្ឍ វិស័យឯកជន , ការកាត់ បន្ថយ ភាពក្រីក្រ និងការ អភិវឌ្ឍសង្គមជារួម, (៣) កំណែទម្រង់ គោល នយោបាយ គាំទ្រ ការ អភិវឌ្ឍ និងបង្កើន បរិយាកាសអំណោយ ផលដល់វិស័យឯកជន និងពាណិជ្ជកម្ម, និង (៤)ការ គាំទ្រ ផ្នែកជំនាញ, បច្ចេកវិទ្យា និងការកៀរគរធនធាន បន្ថែម សម្រាប់ជំរុញការ អភិវឌ្ឍ វិស័យ សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ និង SMEs កម្ពុជា ដើម្បី អាចរួមចំណែកក្នុង ការជំរុញកំណើនសេដ្ឋកិច្ចឱ្យ កាន់តែ មាន ប្រសិទ្ធភាពខ្ពស់ ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និង បានជូនពរលោក បាហ្គាវ ដាសគ្គូបតា និងសហការីទទួលបាន នូវលទ្ធផលផ្លែផ្កា ក្នុងដំណើរទស្សនកិច្ច នៅ កម្ពុជា ។