លោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលសាលា ក្រុងព្រះសីហនុថ្មី ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងមានទំនួល ខុសត្រូវខ្ពស់ប្រកបដោយមនសិការវិជ្ជាជីវៈ

នេះជាការលើកឡើងរបស់លោក លោក ឯម ភាព អភិបាលរង នៃគណ:អភិបាលខេត្ត្តព្រះសីហនុ ក្នុងពិធីប្រ កាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាល ក្រុង និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងព្រះសីហនុ ។
លោក អភិបាលរងខេត្ត បានធ្វើការណែនាំដល់លោកអភិបាលរងក្រុង និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរ និងពង្រឹងសមត្ថ ភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹងឱ្យបានល្អ និងត្រូវអនុវត្តឱ្យបាននូវអភិក្រមរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរ គឺ“កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ ។ ត្រូវគោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា យកប្រយោជន៍ជាតិ និងប្រជាជនជាធំ ចូលរួមចំណែកការពារអធិបតីភាព បូរណ ភាពដែនដី ការពារសន្តិភាព ស្ថេរភាព នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងប្រជាជនទូទាំងក្រុងព្រះសីហនុ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រដ្ឋបាលឯកភាព និងសហការជាមួយ ស្ថាប័នផ្សេងៗព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យបានល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល បន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាបង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទ ល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ តាមរយៈការពង្រឹងប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ និងជារួមទូទាំងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំប្រកបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល និងការងារគ្រប់គ្រងស្ថាប័នឱ្យកាន់តែប្រសើរ ព្រមទាំងសម្រួលពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតប និងទាន់ពេលវេលានូវតម្រូវការនានាជូនដល់ប្រជាពល រដ្ឋនៅតាមមូលដ្ឋានដោយអនុលោមតាមច្បាប់ ស្តីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោក ឃន ម៉ន ជាអភិ បាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ បានធ្វើការបេ្តជ្ញាចិត្តដូចខាងក្រោម
១-សាមគ្គីផ្ទៃក្នុង សហការក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការក្រោមឱវាទប្រកបដោយតម្លាភាព
២-ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារជូនអង្គភាព ឱ្យទទួលបានលទ្ធផល ជាផ្លែផ្ក
៣-ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញខេត្តឱ្យបានល្អ
៤-ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ
៥-រង់ចាំទទួល និងអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ។