កម្ពុជា-អង់គ្លេស ចុះហត្ថលេខាលើ MoU ស្តីពីការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្ដីការគណៈរដ្ឋមន្ត្រី (គ.ក.វ.ផ.ល.) បានអញ្ជើញចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៅកម្ពុជា» រវាងទីស្តីការ
គណៈរដ្ឋមន្ត្រី និងក្រសួងការបរទេស កំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសនិងអៀរទ្បង់ខាងជើង ដែលតំណាងដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជា
ណាចក្រកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី, ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច, ឯកឧត្ដម លោកជំទាវ អនុប្រធាន សមាជិក នៃ គ.ក.វ.ផ.ល., ឯកឧត្ដម លោកជំទាវ
លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្ដីការគណៈរដ្ឋមន្រ្តីជាច្រើនរូប។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារប្រជាជន ធានានូវស្តង់ដានានា សម្រួលសកម្មភាពក្នុងវិស័យឯកជន និងធានាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព។ ឯកឧត្តមបានបន្តទៀតថា ការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការគាំទ្រដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលនឹងជួយគាំទ្រដល់ការពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋឱ្យកាន់តែខ្លាំង ជាពិសេសកិច្ចសហការនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងរឹងមាំ រវាងចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា អនុស្សរណៈនៃ ការយោគយល់គ្នា (MoU) នេះ គឺជាការបោះជំហានឆ្ពោះទៅរកការសម្រេចបា ននូវបង្គោលចរយ៉ាងសំខាន់មួយក្នុងរបៀបវារៈ នៃការកែទម្រង់រប ស់ រាជរដ្ឋាភិបាលកម្ពុជា, លើកកម្ពស់ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាន
គតិយុត្ត និងឯកសារគតិយុត្តផ្សេងទៀត ប្រកប ដោយភាពឆ្លាតវៃ និងកសាងស្ថាប័នឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើតបរិយាកាសសមស្រប ដើម្បី គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងភាតរបរិស្ថាន (Climate Friendly)។ ជាការពិត MoU នេះ នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រសួង ស្ថាប័នចំនួនបួន តាមរយៈការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងការរៀបចំថ្នាលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) សម្រាប់ការវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងឯកសារគតិយុត្តផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ការងារ RIA ត្រូវបានរៀបចំឡើង ដើម្បីធានាថា ការរៀបចំឯកសារគតិយុត្តនានាមានសង្គតិភាព, បញ្ចៀសការជាន់សមត្ថកិច្ចគ្នា ឬបង្កើតបន្ទុកអនុលោមភាពច្រើនហួសហេតុ, កាត់បន្ថយបន្ទុកចំណាយមិនចាំបាច់, បង្កើតនូវ Level Playing Field ដែលយុត្តិធម៌ និងទុកចិត្តបានសម្រាប់ធុរកិច្ចនិងការវិនិយោគ, បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស និងផ្ដល់នូវប្រយោជ ន៍ដល់ សង្គម-សេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងជាក់ស្តែងនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញសេចក្តីសម្រេចលេខ១៣២ នៅឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួងស្ថាប័ន ដែលមានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានតួនាទីបណ្តុះបណ្តាល ផ្តល់យោបល់ជូនក្រសួង ស្ថាប័ន លើការអនុវត្ត RIA ហើយការងារ RIA នេះ មិនមែនថ្មីទាំងស្រុងនោះទេ តែជាការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងស្ថាប័នូបនីយក ម្ម RIA។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ប្រាកដនិយម និងគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ និងបានដាក់ចេញនូវអនុក្រឹត្យលេខ១៧០ ស្ដីពីការអនុវត្តគោលការណ៍ណែនាំស្ដីពី«នីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បា ប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត» កាលពីខែកក្កដា ឆ្នាំ២០២៤ ដែលតម្រូវឱ្យរាល់ការតាក់តែងឯកសារគតិយុត្តនានា ត្រូវឆ្លងការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ និងមានការវាយតម្លៃលើផលប៉ះពាល់ក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ តាមរយៈកិច្ចការដ៏សំខាន់នេះ គឺមានគោលដៅធានាឱ្យច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេសកម្ពុជា មានសង្គតិភាព ប្រសិទ្ធភាព អាចជឿជាក់បាន និងសមធម៌ ស្របតាមបរិបទប្រទេសកម្ពុជា និងឧត្តមានុវត្តន៍អន្តរជាតិ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្តែងការអបអរសាទរចំពោះក្រសួងការបរទេស កំមិនវ៉ែល (Commonw ealth) និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស និងស្ថានទូតចក្រភពអង់គ្លេ សប្រចាំប្រទេសកម្ពុជា សម្រាប់ ការ រួម ចំណែក ដ៏ មាន តម្លៃ និង ភាពជា ដៃគូ ក្នុង ដំណើរការនៃការកែទម្រង់ របស់ កម្ពុជា និងអរគុណដល់សហការីនៅក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ និងជាពិសេសក្រុមការងារ RIA ដែលបា នខិតខំបំពេញការងារកន្លងមករហូតដល់ទទួលបានការចុះហត្ថលេខាលើ MoU នាថ្ងៃនេះ។