អគ្គមហាឧបាសិកា ប៊ុន សាមលេន ដ៏តំណាងខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅ-កាន់បិណ្ឌវេនទី៤ វត្តលង្កាព្រះកុសុមារាមរាជធានីភ្នំពេញ។

នៅវត្តលង្កាព្រះកុសុមារាមរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំក៏មានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌ តាមទំនាមទំលាប់ប្រពៃណីសាសនាផងដែរ។ជាក់ស្ដែងក្នុងឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ។ វត្តលង្កាព្រះកុសុមារាមដែលមានសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ជាព្រះចៅអធិការ ស្ថិតក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ បានរៀបចំបន្តពីធី បុណ្យកាន់បិណ្ឌទី៤ប្រព្រឹត្ត៏ទៅនាម៉ោង៣រសៀលនេះ ត្រូវថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មានការអញ្ជើញពី អគ្គមហាឧបាសក គឹម ទូច និងអគ្គមហាឧបាសិកា ប៊ុន សាមលេន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅនិងអ្នកឧកញ៉ា គ្រី វ៉ាទូច និងលោកជំទាវ ម៉ូវ ណាំ ព្រមទាំងបុត្រ និងចៅ-ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និងចៅ ព្រមទាំងមានការចូលរួមពីប្រជាពុទ្ធិបរិស័យជិតឆ្ងាយនិងចំនុះជើងវត្តញ្ជើញមកជួបជុំ ដើម្បីប្រារព្ធបទនមស្ការចំពោះ គុណព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។

រំលេចថាកម្មវិធីបុណ្យកាន់វេណទី៤ នេះនាព្រឹកថ្ងៃទី១១ខែឆ្នាំដដែល អគ្គមហាឧបាសក គឹម ទូច និងអគ្គមហាឧបាសិកា ប៊ុន សាមលេន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅនិងអ្នកឧកញ៉ា គ្រី វ៉ាទូច និងលោកជំទាវ ម៉ូវ ណាំ ព្រមទាំងបុត្រ និងចៅ-ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និងចៅ ព្រមទាំងមានការចូលរួមពីប្រជាពុទ្ធិបរិស័យជិតឆ្ងាយអញ្ជើញចូលរួមបានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

សូមឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ

មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ត្រូវជាមាតាបិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ។

លោកជំទាវមហា សទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សុថា ។

អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (ត្រូវជា មាតាបិតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ) ។

កូនប្រុស ហ៊ុន កំសត់ ។

ព្រមទាំងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោក ។

សូមបញ្ជាក់ថាពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋគ្រប់រូបគឺបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។