ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្ដីទើបនឹងសម្រាលកូនមានជីវភាពខ្វះចំនួន ៦គ្រួសារ នៅក្រុងកោះរ៉ុង

នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០២៥នេះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ស្រ្ដីទើបនិងសម្រាលកូនមានជីវភាពខ្វះខាត ចំនួន ៦គ្រួសារ ស្ថិតនៅ ភូមិដើមថ្គូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការអភិវឌ្ឍនៅកម្ពុជា ជូនដល់ប្អូនស្ត្រីជាមាតាទាំងអស់ ដោយក្ដីនឹករលឹកហើយសូមប្អូនៗថែសុខភាពឱ្យបានល្អប្រសើរលេប ថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
ឯកឧត្តម បានបញ្ជាក់ថា គោលការរបស់រាជរដ្ឋាភិបាល ទោះបីប្រជាពលរដ្ឋមានបណ្ណក្រីក្រ ឬមិនមានបណ្ណក្រីក្រ នៅពេលមានផ្ទៃ ពោះត្រូវទៅពិនិត្យសុខភាពឱ្យបាបាន ៤ដងមុនពេលសម្រាល ហើយការគិតគូពីសុខទុកកូនចៅរបស់យើង គឺដើម្បីឪ្យកុមារដែលកើតមកមានសុខភាពល្អមានប្រាជ្ញាវៀងវៃ ដើម្បីចូលរួមអភិវឌ្ឍគ្រួសារ និងប្រទេស ជាតិ យើងត្រូវបណ្តុះបណ្តាលកូន ចៅរបស់យើងឪ្យមានចំណេះ ជំនាញ ដើម្បីបំរើការងារទៅតាមសមត្ថភាពរបស់យើងនៅតាមរោង ចក្រ សហគ្រាស និងការដឹក ជញ្ជូនភ្ញៀវទេសចរជាដើម ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានគិតគូអំពីសុខ ភាពក្មួយដោយបានខិតខំពង្រឹងវិស័យសុខាភិបាលឪ្យនៅកៀកនិងក្មួយ នៅពេលយើងមាន ការងារធ្វើ និងនៅពេលចាស់ទៅនិងទទួលបានអត្ថប្រយោជន៍ពីបណ្ណ ប.ស.ស ឬបណ្ណសមធម៌ផ្សេងៗទៀត ជាពិសេសនៅពេលយើងធ្វើការលែងកើត ឬហៅថា ចូលនិវត្តន៍ យើងនឹងទទួលបានប្រាក់សោធនិវត្តដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។
អំណោយផ្តល់ជូនដល់ស្រ្ដីទើបសម្រាលកូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករមួយបាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១)ឃីតទារក១ និងថវិកាចំនួន ៥ម៉ឺនរៀល ៕