លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗ ខាងមុខនេះ!!!

កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំ ស្តីពីការរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗ ខាងមុខនេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកមេបញ្ជាការរង,លោកប្រធានមន្តីរ និងលោកនាយការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្រុមការងារក្នុងការរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺនេះផងដែរ។
ក្រោយពីបញ្ចប់ នៃកិច្ចប្រជុំស្តីពីការរៀបចំរបៀបវារៈ ក្នុងកម្មវិធីថ្ងៃបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី នាង សាត ព្រមទាំង ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក៏បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងដីបន្ទាយថ្មីដោយផ្ទាល់ ដើម្បីពិនិត្យនិងរៀបចំប្លង់កម្មវិធីជាក់ស្តែងតែម្តង ដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្វពិធីបញ្ចុះបឋមសិលា នាពេលខាងមុខនេះឆាប់ៗនេះ៕