គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone)

គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone)

តំបន់ទេសចរណ៍ទន្លេលីចៀង(Lijiang River) ទីក្រុងគួយលិន(Guilin) ស្ថិតនៅភាគខាងកើតនៃ ភូមិភាគស្វយ័តជនជាតិក្វាងស៊ី(Guangxi Zhuang Autonomous Region) ត្រូវបានចាត់ទុកជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ធំធេង និងស្រស់ស្អាតបំផុតមួយនៅលើផែងដី។ ទន្លេលីចៀង ទីក្រុងគួយលិនមានទីតាំងនៅក្នុងតំបន់អាកាសធាតុមូសុងអនុត្រូពិក តំបន់នេះមានអាកាសធាតុត្រជាក់មធ្យមតាម រដូវកាល និងមានទឹកស្របជាមួយកម្ដៅ ហើយទឹកភ្លៀងគ្រប់គ្រាន់ លក្ខណៈពិសេសទាំងនោះបានធ្វើឱ្យតំបន់ទេសចរណ៍ទន្លេលីចៀង ត្រូវចាត់ទុកជាជាតំបន់ដែលមាន Karst ដ៏ល្អឥតខ្ចោះបំផុតនៅភាគឦសាននៃក្វាងស៊ី។ 

ដំណើរទូក នាវាលេងកម្សាន្តលើទន្លេលីចៀង (Lijiang River Cruise) ត្រូវបានចាត់ទុកជាកម្មវិធីទេសចរណ៍ដ៏ ពេញនិយមជាងគេ។ ដំណើរកម្សាន្តដ៏អស្ចារ្យនេះចាប់ផ្តើមពីផែ Moparn Shan និង Zhujiang ហើយ បញ្ចប់នៅផែ Longtoushan និង Shuidongmen នៅស្រុក Yangshuo ដោយមានចម្ងាយ ៦០ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងផ្នែកស្នូលនៃតំបន់ទេសចរណ៍ទន្លេលីចៀង និងតំបន់មរតកធម្មជាតិ ពិភពលោក Karst គុយលីន។ កន្លែងគួរឱ្យចាប់អារម្មណ៍សំខាន់ៗមានដូចជា រូងភ្នំក្បាលពាក់ គួនយាន (Guanyan Cave) ទិដ្ឋភាពឆ្លុះពណ៌លឿងនៅលើទឹក (Huangbu Reflection) និងថ្ម  (Xianrentuimo) ដែលត្រូវបានគេស្គាល់ថាជា “ទន្លេលីចៀង ដូចជារូបគំនូរដ៏ស្រស់ ស្អាតរាប់រយម៉ាយ៍ល”។