បាតុកររាប់ម៉ឺននាក់ភាគច្រើនជាក្រុមយុវជន Gen Z សម្រុកចេញមកតវ៉ាក្នុងទីក្រុងសំខាន់របស់ប្រទេសនេប៉ាល់ក្រោយពីរដ្ឋាភិបាលប្រកាសបិទ Social Media

មនុស្សរាប់ម៉ឺននាក់បានចេញមកតវ៉ានៅក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់កាលពីថ្ងៃច័ន្ទនេះបន្ទាប់ពីអាជ្ញាធរបានសម្រេចបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមភាគច្រើនដែលរួមមាន Facebook, X និង YouTube ដោយលើកឡើង ថាក្រុមហ៊ុនទាំងនោះបានបរាជ័យក្នុងការចុះឈ្មោះអ្នកប្រើប្រាស់ និងដាក់ជូនរដ្ឋាភិបាលត្រួតពិនិត្យជាក់ស្តែង។ បាតុកររាប់ពាន់ រាប់ម៉ឺននាក់បានសម្រុករុញច្រានរបងលួសធំៗក្នុងទីក្រុង Kathmandu និងបង្ខំឲ្យប៉ូលិសបង្រ្កាបកុបកម្មដកថយ ខណៈពួកគេសម្រុកមកឡោមព័ទ្ធអគារសភាជាតិដែរ។ ជាការឆ្លើយតបប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាណុងទឹក ប៉ុន្តែមានមនុស្សចំនួនលើសលប់ បានស្វែងរកទីកន្លែងសុវត្ថិភាពនៅក្នុងបរិវេណសភាយ៉ាងអាណាធិបតេយ្យ។ ស្ថានការណ៍ដ៏តែតានតឹងនោះបានកើតឡើង ក្រោយពីរដ្ឋាភិបាលបានប្រកាសបម្រាមគោចរបិទឲ្យប្រើប្រាស់បណ្តាញសង្គម ហើយបន្ទាប់មកក្រុមបាតុករជាយុវជនភាគច្រើនបំផុត ឬ យើងហៅថា Gen-Z បានសម្រុកចូលក្នុងសភា លេខាធិការដ្ឋានរដ្ឋាភិបាល វិមានប្រធានាធិបតី និងទីកន្លែងសំខាន់ៗជាច្រើនទៀតក្នុងទីក្រុង។ រដ្ឋាភិបាលបាននិយាយថា វេទិកាបណ្តាញសង្គមប្រហែលជាលើសពី៣ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសនេប៉ាល់ និងត្រូវបានផ្តល់ការជូនដំណឹងម្តងហើយម្តងទៀតដើម្បីចុះឈ្មោះជាផ្លូវការនៅក្នុងប្រទេសនេះ។ ហើយក្រុមហ៊ុនដែលខកខានក្នុងការចុះឈ្មោះត្រូវបានរារាំងតាំងពីសប្តាហ៍មុនមកម៉្លេះ។ ក្នុងនោះមាន TikTok, Viber និងវេទិកាបីផ្សេងទៀតបានចុះឈ្មោះ និងដំណើរការដោយគ្មានការរំខាននោះទេ។ ចំណាត់ការរបស់អាជ្ញាធរបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលបានបញ្ជូនសំណុំរឿងសម្រាប់ការជជែកដេញដោលនៅក្នុងសភាដែលចង់ធានាថាវេទិកាសង្គមត្រូវបាន “គ្រប់គ្រងបានត្រឹមត្រូវ មានការទទួលខុសត្រូវច្បាស់លាស់”។ វារួមបញ្ចូលទាំងការស្នើសុំឱ្យក្រុមហ៊ុនតែងតាំងការិយាល័យទំនាក់ទំនង ឬចំណុចនៅក្នុងប្រទេសនេប៉ាល់ជាដើម។ ច្បាប់នេះត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ដោយលើកឡើងថាវាជាឧបករណ៍សម្រាប់ត្រួតពិនិត្យ និងដាក់ទណ្ឌកម្មលើគូប្រជែងរដ្ឋាភិបាលដែលបញ្ចេញសំឡេងតវ៉ារបស់ពួកគេតាមអ៊ីនធឺណិតតែប៉ុណ្ណោះ។ ក្រុមសិទ្ធិមនុស្សបានហៅវាថាជាការប៉ុនប៉ងរបស់រដ្ឋាភិបាលនេប៉ាល់ខ្លួនឯងដើម្បីទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ និងរំលោភលើសិទ្ធិជាមូលដ្ឋានតែប៉ុណ្ណោះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ