រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការនិងពុទ្ធបរិស័ទ្ធចំណុះជើងវត្តចូលរួមពិធីកាន់បិណ្ឌ ភ្ជំបិណ្ឌវេនទី១ នៅវត្តព្រហ្មកេរ្តិ៍

នៅព្រឹកថ្ងៃចន្ទទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមបឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត អញ្ជើញកាន់បិណ្ឌ ភ្ជំបិណ្ឌ វេណ ទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្នុងឱកាសដែលប្រជាជនកម្ពុជាទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងជនបរទេសតែងតែប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើត ដើម្បីបានជួបជុំគ្រួសារ និងធ្វើបុណ្យ សម្តែងនូវកតញ្ញូចំពោះអ្នក មានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតី សាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សា ការពារទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។ ជាពិសេសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូល ដ្ឋានមានឱកាសបានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាព ទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លាន ពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។
សម្ភារៈប្រគេនព្រះសង្ឃវត្តព្រហ្មកេរ្តិ៍មានដូចជា អង្ករ ៣០០គីឡូក្រាម មី ២កេសធំ ត្រីខ ២កេសធំ ប្រេង ឆា ១ កេស កាហ្វេ ១០កញ្ចប់ ទឹកត្រី ១០យូ ទឹកស៊ីអីវ ១០យូ ទឹកសុទ្ធ ១៥ កេស ចង្ហាន់ស្រាក់ (បាយ សម្ល) ៤០ស្រាក់ ភេសជ្ជៈ ៤០កន្ត្រក ថវិកាប្រគេនមេគុណ ៦០០,០០០រៀល ថវិកាប្រគេនព្រះសង្ឃ ៣៩ អង្គ ១០០,០០០រៀល/១អង្គ អាចារ្យគណៈកម្មាវត្ត ៨នាក់ ៥០,០០០រៀល/ម្នាក់ ប្រគេនជូនវត្ត ៤,០០០,០០០រៀល សមាគមនារីខេត្ត ថវិកា ១លានរៀល ដូនជី តាជី ២០នាក់ ២ម៉ឺនរៀល។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវ ក៍បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០លានរៀ ជូនវត្តព្រហ្មកេរ្តិ៍មាផងដែរ ៕