ក្បួនដង្ហែរយោធាចិនសម្រាប់ខួប៨០ឆ្នាំនៃការបញ្ចប់សង្រ្គាមលោកលើកទី២នៅទីក្រុងប៉េកាំងពិតជាអស្ចារ្យជាងឆ្នាំមុនៗ ដោយមានប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលជាង២០ប្រទេសចូលរួម 

នាព្រឹកថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping និង លោកជំទាវ បានអញ្ជើញចេញមកក្រៅអបអរសាទរចំពោះយោធាចិនទាំងអស់ ខណៈដែលក្បួនដង្ហែដ៏ធំបានធ្វើឡើងនៅទីក្រុងប៉េកាំង។ កាំជ្រួចទំនើប យន្តហោះចម្បាំង និងសម្ភារៈយោធាផ្សេងទៀតរបស់ចិន ដែលសព្វាវុធខ្លះត្រូវបានបង្ហាញឡើងជាសាធារណៈជាលើកដំបូងដែរ ក៏ត្រូវបានបញ្ជូលនៅក្នុងក្បួនដង្ហែដ៏ធំមួយនោះដែរ។ មុននឹងកម្មវិធីចាប់ផ្តើមលោកប្រធានាធិបតី Xi និង លោកជំទាវបានឈរស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួនជាង២០ប្រទេស ដែលក្នុងនោះក៏មានព្រះរាជវត្តមានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់នៃយើងក្នុងនាមជាមិត្តភាពត្បូងពេជ្ររបស់ប្រទេសចិនផងដែរ។ បន្ទាប់មកលោកប្រធានាធិបតី Xi បានធ្វើដំណើរអមជាមួយនឹងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងអស់មកកាន់ខាងមុខវិមានដើម្បីទស្សនាក្បួនព្យុហយាត្រយោធាចិនសម្រាប់ព្រឹត្តិការណ៍អបអរសាទរខួប៨០នៃការបញ្ចប់សង្គ្រាមលោកលើកទី២របស់ចិន  ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនចិន ក្នុងការថែរក្សាសន្តិភាពជារួមនិងមានការចូលរួមពីបណ្តាប្រទេសជាមិត្តជាច្រើនផងដែរ! ដោយដំណើរអមនេះមានមេដឹកនាំសំខាន់២រូបរបស់ពិភពលោកគឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង លោក គីម ជុងអ៊ុន អមធ្វេងស្តាំ។  ថ្លែងទៅកាន់ឯក្បួនព្យុហយាត្រាលោក Xi បាននិយាយថាលោកនឹង “ពន្លឿនការកសាងកងទ័ពលំដាប់ពិភពលោក” ដែលនឹង “ផ្តល់ការគាំទ្របន្ថែមជាយុទ្ធសាស្រ្តសម្រាប់ការសម្រេចបាននូវភាពរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន” ។ កងទ័ពបានដើរក្បួនដែលមានលោក Xi បានជិះរថយន្តពិសេស ដែលដឹកនាំបក្សកុម្មុយនិស្ត និងដឹកនាំយោធាជាប្រធានគណៈកម្មការយោធាកណ្តាល។ ព្រឹត្តិការណ៍នេះគឺជាខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ និង ធំអស្ចារ្យមិនធ្លាប់មាន ។ ទស្សនិកជនដែលជាមេដឹកនាំបរទេសដែលមកពីប្រទេសនានា និង ដែលបានកំពុងស្វែងរកការកែលម្អ ឬរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដែរ។ គ្រឿងសព្វាវុធ និងឧបករណ៍ជាច្រើននៅក្នុងក្បួនដង្ហែនោះត្រូវបានដាក់បង្ហាញជាសាធារណៈជាលើកដំបូង នេះបើយោងតាមមន្ត្រីយោធាចិនបានបញ្ជាក់ជាសាធារណៈ។ អាវុធយុទ្ធសាស្ត្រទាំងនោះរួមមានទាំងនៅលើដី សមុទ្រ និងអាវុធយុទ្ធសាស្ត្រតាមដែនអាកាស ឧបករណ៍ធ្វើសង្គ្រាមដ៏ជាក់លាក់ដ៏ទំនើប និងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿង។ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្របានហោះឡើងលើផ្ទៃមេឃ ដែលវាជាក្បួនដង្ហែរយោធាដ៏សំខាន់លើកដំបូងនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៩ មក ក្នុងខួបលើកទី ៧០ នៃការបង្កើតប្រទេសចិនកុម្មុយនិស្ត។ ក្បួនដង្ហែនៅថ្ងៃពុធនេះ គឺជាការរំលឹកដល់ការបញ្ចប់នៃសង្គ្រាមលោកលើកទី២ ដែលជាជម្លោះធ្លាប់បានបំផ្លិចបំផ្លាញប្រទេសចិន។ ក្បួនដង្ហែរនេះធ្វើឡើងក្នុងគោលបំណងបំផុសមោទនភាពដល់ប្រជាជនផង និងធានាបានថាពួកគេកំពុងរស់នៅក្នុងប្រទេសដែលមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយមកលើខ្លួន។ ប្រមុខរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចមួយចំនួនកំពុងស្ថិតនៅឆ្ងាយពីប្រទេសនេះដែរ មានដូចជាមេដឹកនាំជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូងដែរ។ នេះជាដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេសចិនដ៏កម្រមួយ។ លោកត្រូវជួបជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ ក្នុងចំណោមអ្នកផ្សេងទៀត។ សរុបមកមេដឹកនាំបរទេសប្រហែលជាង១០ប្រទេស គឺមកពីតំបន់អាស៊ីអាគ្នេយ៍ និងមួយចំនួនទៀតមកពីអាហ្វ្រិក និងអាស៊ីខាងត្បូង។ ខណៈដែលប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ក៏បានមកចូលរួមដែរ បន្ទាប់ពីខកខានចូលរួមកិច្ចប្រជុំកំពូល SCO នៅ Tiajin ដោយសារផ្ទុះការតវ៉ានៅក្នុងប្រទេសរបស់លោកជុំវិញអត្ថប្រយោជន៍របស់សមាជិកសភាឥណ្ឌូណេស៊ី៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ