អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី ៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី ៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា

ថ្លែងក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី ៤ កម្ពុជា

របស់សហព័ន្ធស្រូវ-អង្កថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថារាជរដ្ឋាភិបាល​កម្ពុជា បន្ដចាត់ទុកវិស័យស្រូវ-អង្ករ​ ជាអាទិភាព ដ៏មានសារៈ-សំខាន់, ដែលមិនត្រឹមតែ ដើម្បីធានានូវសន្តិសុខស្បៀងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំង ដើម្បីបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់ជីវភាពប្រជាជន និង ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ទៀតផង ។ ជាក់ស្ដែង, ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, វិស័យ ដំណាំស្រូវនៅកម្ពុជា មានការរីកចម្រើន គួរឲ្យកត់សម្គាល់, ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃផ្ទៃដីដាំដុះ,​ បរិមាណផល, ទិន្នផល និង​ គុណភាព, ដោយ​​ផ្លាស់​ប្ដូរពី​ផលិតកម្មបែប «បើកទូលាយ» ឬ ​«វិបុលកម្ម», ទៅជាបែប «ស៊ីជម្រៅ» ឬ «ប្រពលកម្ម», តាមរយៈការ​ពង្រឹង​សមត្ថភាពដាំដុះ លើផ្ទៃដីដែលមានស្រាប់ ដោយ​ប្រើប្រាស់ធាតុចូល​កសិកម្ម, ការគ្រប់គ្រង​ទឹក និង ការ​ប្រើ​ប្រាស់គ្រឿងយន្ដ ។ល។ 

ការសម្រេចបាននូវភាពជោគជ័យ ក្នុងផលិតកម្មស្រូវ បានផ្តល់កាលានុវត្តភាពដល់កម្ពុជា ក្នុងការចាប់ផ្តើមនាំចេញអង្ករ ជាលើកដំបូង ក្នុងឆ្នាំ ២០០៨ ។កើតចេញពីការចង្អុលបង្ហាញដ៏ត្រឹមត្រូវ និង មុតស្រួច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា, ដោយ សម្តេច បានប្រសិទ្ធនាម «អង្ករ» ជា «មាស ស» ដែលកម្ពុជាអាចទាញយកប្រយោជន៍បានយ៉ាងច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពប្រជាជន, តាមរយៈការដាក់ចេញនូវ «កម្មវិធីគោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ» នៅឆ្នាំ២០១០, ស្របតាមទិសដៅគោលនយោបាយ នៃ «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ២», សំដៅលើកកម្ពស់ផលិតភាព, ពិពិធភាវូបនីយ​កម្ម, និង ពាណិជ្ជូបនីយកម្មកសិកម្ម ដែលនៅតែជាមូលដ្ឋានគ្រឹះ ក្នុង​ការ​កំណត់ទិសដៅនៃការអភិវឌ្ឍវិស័យស្រូវ-អង្ករ រហូតមក​ដល់បច្ចុប្បន្ន ។ក្នុងឆ្នាំ​ ២០២៥ នេះ,​ ការដាក់ពន្ធគយបដិការ របស់សហរដ្ឋអាម៉េរិក និង ការផ្ទុះឡើង នូវជម្លោះព្រំដែនដែលបង្កឡើង ដោយប្រទេសជិត​ខាងរបស់កម្ពុជា នាពេលថ្មីៗនេះបានបន្ថែមសម្ពាធ​ មក​លើ​សេដ្ឋកិច្ច​កម្ពុជា ។ នៅចំពោះមុខ​បញ្ហាប្រឈមទាំងនេះ, ទន្ទឹម ​នឹង​ការឆ្លើយ​តបដោយម៉ឺងម៉ាត់ ប្រកប​ដោយការ​ទទួល​ខុសត្រូវ​ខ្ពស់ ​ក្នុង​ការ​ការពារ​អធិប- តេយ្យ, បូរណភាពដែនដី និង ​កិត្យានុភាពជាតិ, រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយជវភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ​បាន ​​និង កំពុង តាមដាន និង វាយតម្លៃ ស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត ព្រមទាំង ​ថ្លឹង​ថ្លែង និង ត្រៀមដាក់ចេញ នូវ​វិធានការឆ្លើយតបមុតស្រួច លើគ្រប់វិស័យទាំងឡាយ សំដៅ, ម្ខាង, ​រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម; និង ម្ខាងទៀត, ប្រែក្លាយបញ្ហា​ប្រឈមទាំងនេះ ឲ្យក្លាយទៅ​ជាកាលានុវត្តភាព, ជាពិសេស សម្រាប់ការ​លើកកម្ពស់សហគ្រាសធុនតូច, និង មធ្យម, ខណៈដែលស្មារតីសេ្នហាជាតិ និង ចលនារួបរួមជាតិ កាន់តែមានសម្ទុះខ្លាំងឡើង, ដែលជំរុញដល់ការលើកស្ទួយ និង ការឲ្យតម្លៃខ្ពស់ ដល់ផលិតផល​ក្នុង​ស្រុក ។ ការណ៍នេះ គឺជាកាលានុវត្តភាពមួយដ៏​វិសេស សម្រាប់ការ​អភិវឌ្ឍសមត្ថភាព, ការធ្វើពិពិធកម្មផលិតផលក្នុងស្រុក, និង ការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែល​នឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និង ការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ ។ និយាយជារួម, រាជរដ្ឋាភិបាល នឹងបន្តពង្រឹងភាពប្រកួតប្រជែង, ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការ-ពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង​ស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង​តំបន់ និង​ សកល, ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារសម្រាប់កម្លាំងពលកម្មដែលមានជំនាញ, ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ ។ល។ ជាលទ្ធផល, ផ្អែកលើសូចនាករម៉ាក្រូសេដ្ឋកិច្ច ៧ ខែ ដើមឆ្នាំ ២០២៥, សេដ្ឋកិច្ចកម្ពុជា នៅបន្តមានចលនការល្អ, ដោយ​ក្នុង​នោះ, ទោះបីវិស័យខ្លះហាក់មិនទាន់អាចស្ទុះងើបខ្លាំង ដូចការរំពឹងទុក, ប៉ុន្តែ វិស័យមួយ​ចំនួន ក៏សម្រេចបានវឌ្ឍនភាព​ល្អជាងការរំពឹងទុក; ខណៈវិស័យកសិកម្ម នៅបន្តរក្សាបាននូវស្ថិរភាព នៃកំណើន ។ និយាយដោយឡែក, ចំពោះវិស័យស្រូវ-អង្ករ, រាជរដ្ឋាភិបាល​ សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា នៅតែបន្ត​យកចិត្តទុកដាក់ខ្ពស់, ដូចនីតិកាលមុនៗផងដែរ, ដែលការណ៍នេះ ត្រូវ​បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បាន និង កំពុង​ផ្ដល់ការគាំទ្រ និង ធ្វើអន្តរាគមន៍យ៉ាងសកម្ម ចំពោះវិស័យស្រូវ-អង្ករ

ទី៨. សហព័ន្ធស្រូវអង្ករកម្ពុជា, ដោយមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ត្រូវបន្ដ​កសាងនូវ​ប្រព័ន្ធ​ខ្សែច្រវាក់​ផលិត​កម្ម​ស្រូវ-អង្ករកម្ពុជា​ ឲ្យ​ក្លាយទៅជា «ប្រព័ន្ធតួអង្គក្នុង ខ្សែច្រវាក់​តែ​មួយ» ដែល​គោរពផល​ប្រយោជន៍​គ្នា​ទៅ​វិញទៅ​មក និង ការប្រកួតប្រជែងដោយសហការគ្នា ដើម្បី​ពង្រឹង «ទីតាំង​ ឬ ចំណែកទីផ្សារកម្ពុជា» ​ជា​យុទ្ធសាស្រ្ត នៅក្នុងទីផ្សារស្រូវ-អង្ករសកល ក៏​ដូច​ជា លើកកម្ពស់ការគោរពផល​ប្រយោជន៍​កសិករជា​ចម្បង, ជា​ពិសេស ​កសិករ​ខ្នាតតូច ។ និង

ទី៩. ក្រុមការងារអន្តរក្រសួងជំរុញការនាំចេញផលិតផលកសិកម្ម និង កសិ-ឧស្សា- ហកម្មអាទិភាពនៅកម្ពុជា, ស្ថិតក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដែលទើបត្រូវបានបង្កើតឡើង, ត្រូវចាប់ផ្តើមបំពេញតួនាទី និង ភារកិច្ច របស់ ខ្លួន ឲ្យបានសកម្ម ដើម្បីពិនិត្យ​, សិក្សា និង វាយតម្លៃ អំពីបញ្ហាប្រឈម ក្នុងវិស័យកសិកម្ម សំដៅត្រៀមចាត់វិធានការជាកញ្ចប់ ឲ្យបានទាន់ពេល ក្នុងស្មារតីបុរេសកម្ម ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ។