អនុប្រធានាធិបតីអាម៉េរិកលោក JD Vance ពន្យល់អំពីការដាក់សម្ពាធពន្ធគយលើប្រទេសឥណ្ឌា៥០% ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ខែសីហានេះ

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយថា៖ ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងដាក់សម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារតែពួកគេបានទិញប្រេងពីប្រទេសរុស្ស៊ី។ លោកបាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ NBC ដែលមានឈ្មោះថា “Meet the Press” កាលពីថ្ងៃអាទិត្យ ដោយលោកសង្កត់ធ្ងន់ថា៖ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ចប់ការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែនដែរ។ លោក Vance បាននិយាយថា “លោកប្រធានាធិបតីអាម៉េររិកបានអនុវត្តឥទ្ធិពលសេដ្ឋកិច្ចដ៏ពុះកញ្រ្ជោល ឧទាហរណ៍មានដូចជាពន្ធគយបន្ទាប់បន្សំលើប្រទេសឥណ្ឌា ដើម្បីព្យាយាមធ្វើឱ្យវាកាន់តែមានផលវិបាកសម្រាប់ប្រជាជនរុស្ស៊ីដើម្បីទទួលក្រុមប្រទេសអ្នកមានពីសេដ្ឋកិច្ចប្រេងរបស់ពួកគេ។ លោកបានព្យាយាមបញ្ជាក់ឱ្យច្បាស់ថា៖ រុស្ស៊ីអាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសេដ្ឋកិច្ចពិភពលោកឡើងវិញ ប្រសិនបើពួកគេបញ្ឈប់ការសម្លាប់ដោយសង្រ្គាម បើមិនដូច្នោះទេពួកគេនឹងបន្តនូវភាពឯកោ ប្រសិនបើពួកគេមិនបញ្ឈប់ការសម្លាប់មនុស្សនោះ។ លោកអនុប្រធានាធិបតី Vance បានទទួលស្គាល់ថា ឥណ្ឌា និងចិនពិតជាបានទិញប្រេងក្នុងបរិមាណប្រហាក់ប្រហែលគ្នាពីរុស្ស៊ីប្រាកដមែន។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ប្រទេសចិនកំពុងប្រឈមមុខនឹងការយកពន្ធគយដ៏ច្រើនពីសហរដ្ឋអាមេរិករួចទៅហើយ។ ចំណែកទីក្រុងវ៉ាស៊ីនតោនវិញក៏បានដាក់បន្ថែមពន្ធគយចំនួន៥០% លើទំនិញឥណ្ឌា ដែលរួមមានការពិន័យ ២៥% សម្រាប់ការទិញប្រេងឆៅពីរុស្ស៊ី ដោយពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ ដែលការដាក់សម្ពាធនេះ ធ្វើឡើងក្រោយពីលោក JD Vance បាននាំភរិយាដើមកំំណើតជនជាតិឥណ្ឌា និង កូនៗរបស់លោក ទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីប៉ុន្មានខែមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ