អ្នកសារព័ត៌មានអាស៊ាន-ចិន ចូលរួមពិធីបើកកម្មវិធីខេត្តក្វាងស៊ីក្នុងក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឆ្នាំ២០២៥ ក្នុងខេត្តក្វាងស៊ី ប្រទេសចិនចែក

 នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-កម្មវិធី ខេត្តក្វាងស៊ីក្នុងក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «ការចែករំលែកឱកាសថ្មីនៃយុគសម័យបញ្គាសិប្បនិម្មិត និងធ្វើការរួមគ្នាទៅអនាគត» ត្រូវបានសម្ពោធជាផ្លូវការនៅទីក្រុងឆុងហ្សូ ខេត្តក្វាងស៊ី របស់ប្រទេសចិន ដោយមានអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងទៀតនៅអាស៊ានចូលរួមសរុបចំនួន ២៧នាក់ដែលសុទ្ធតែអ្នកមកពីបណ្តាញផ្សព្វផ្សាយសំខាន់ៗ និងមានឥទ្ធិពលលើប្រព័ន្ធ។

សូមជម្រាបជូនថា កម្មវិធីខេត្តក្វាងស៊ីក្នុងក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឆ្នាំ២០២៥ដែលមានរយៈពេលប្រាំពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី ហ្ស័ង សហការជាមួយសេវាកម្មព័ត៌មានចិនសាខាខេត្តក្វាងស៊ី។

អ្នកសារព័ត៌មានកម្ពុជា រួមជាមួយអ្នកសារព័ត៌មានដទៃទៀតមកពីអាស៊ាន ដែលរួមមានវៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសិង្ហបុរី បាននិងកំពុងទស្សនកិច្ចខេត្តក្វាងស៊ី ដើម្បីទទួលយកបទពិសោធន៍នៃការអភិវឌ្ឍដោយផ្ទាល់ និងឃើញអំពីសមិទ្ធិផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការចិន-អាស៊ានក្នុងយុគសម័យ AI ៕