ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិភាក្សាលើតួនាទីនិងភារកិច្ចការងាររបស់លេខាធិការដ្ឋានជាជំនួយការ អនុគណ:កម្មការទី៣ សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដើម្បីរៀបចំផែនការ និងគម្រោងថវិកាអនុវត្តការងារ

( ភ្នំពេញ )៖ កិច្ចប្រជុំពិភាក្សាលើតួនាទីនិងភារកិច្ចការងាររបស់លេខាធិការដ្ឋានជាជំនួយការ អនុគណ:កម្មការទី៣ សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដើម្បីរៀបចំផែនការ និងគម្រោងថវិកាអនុវត្តការងារ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានជាជំនួយការអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ។
កិច្ចប្រជុំនាឱកាសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃលេខាធិការដ្ឋានជំនួយការអនុគណៈកម្មការទី៣ សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ កូហ្វូនីលើកទី២០ ឆ្នាំ២០២៦៕