បទចំរៀងស្នេហាជាតិ « Ode to Yan’an» នៅតែជាចម្រៀងមួយបទដែលបានឆក់យកបេះដូងយុវវ័យចិនគ្រប់ជំនាន់

កាលពីជាង៨០ឆ្នាំមុន បទចម្រៀងមួយបទដែលនិពន្ធដោយអ្នកនិពន្ធបទភ្លេងវ័យ ១៩ ឆ្នាំម្នាក់បានរីកសាយភាយពាសពេញប្រទេសចិនក្នុងអំឡុងឆ្នាំដ៏សែនច្របូកច្របល់បំផុតនៃសង្រ្គាមប្រជាជនចិនចំពោះការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ បទចម្រៀងដែលមានចំណងជើងថា “Ode to Yan’an” ដែលនិពន្ធដោយយុវជន Mo Ye ដែលមានឈ្មោះពិតថា Chen Shuyuan បានក្លាយជាបទភ្លេងលើសពីចំរៀងធម្មតាទូទៅ ទៅទៀត។ វាជាការស្រែកច្រៀងហ៊ោឡើងរួមគ្នាជាទំនុកតម្កើងភាពធន់ និងជានិមិត្តសញ្ញានៃការបង្ហាញវប្បធម៌ដែលជួយជម្រុញយុវជនចិនរាប់ម៉ឺននាក់ឱ្យលះបង់ខ្លួនប្រាណរបស់ពួកគេក្នុងបុព្វហេតុរួមមួយគឺការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស និងការសង្គ្រោះជាតិដោយមិនចុះចាញ់ឡើយ។ បទចម្រៀងនេះបានលេចឡើងនៅពេលវេលាសំខាន់បំផុត។ នៅចំកណ្តាលសង្រ្គាមនៃភាពតស៊ូ យ៉ានអាន Yan’an មិនមែនជាទីក្រុងធម្មតានោះទេ។ មានទីតាំងនៅតំបន់ខ្ពង់រាប Loess នៃខេត្ត Shaanxi ការតាំងទីលំនៅដ៏សែនដាច់ស្រយាល និងរឹងមាំនេះបានក្លាយទៅជាលំយោលនៃបដិវត្តន៍របស់ចិន។ វាបានស្ថិតនៅទីនេះដែលយុវជនរាប់ពាន់នាក់ ទាំងនិស្សិត កសិករ និងបញ្ញវន្តដូចគ្នា បានប្រមូលផ្តុំគ្នាដោយក្តីសង្ឃឹម និងប្តេជ្ញាចិត្តរួមគ្នាតែមួយ។ Yan’an គឺជាទិសដៅរាងកាយ និងជានិមិត្តរូបរួមមួយដោយលើកឡើងថា៖ ជាទីកន្លែងដែលស្នេហាជាតិសម្រេចបាននូវគោលបំណង និងជាកន្លែងដែលប្រមូលផ្តុំដោយចំណង់ចំណូលចិត្តរបស់យុវជនក្នុងកិច្ចការពារមាតុភូមិរបស់ពួកគេត្រូវបានផ្លាស់ប្តូរទៅជាសកម្មភាពមិនអាចដកថយបាន។
បទចំរៀង “Ode to Yan’an” បានបន្ថែមនូវពណ៌នៃចក្ខុវិស័យដ៏អស្ចារ្យនៅក្នុងរូបភាពដ៏គួរឱ្យរំភើបបំផុត។ អត្ថបទចម្រៀងបានរំលេចចេញនូវទីក្រុងបុរាណដ៏មហិមា ប៉មដែលមានពន្លឺព្រះអាទិត្យលិច និងទេសភាពក្នុងពន្លឺព្រះច័ន្ទនៃទីតាំងតែមួយ ដែលស្ថិតនៅផ្នែកខាងក្រោយសម្រាប់ភាពក្លាហាន និងការលះបង់ខ្ពស់។ ចំពោះអ្នកស្តាប់ បទចម្រៀងនេះមិនគ្រាន់តែនិយាយអំពីស្ថាបត្យកម្ម ឬទេសភាពប៉ុណ្ណោះទេ។ វាគឺអំពីវិញ្ញាណដ៏អស្ចារ្យផងដែរ។ វាបានបង្ហាញពីក្តីប្រាថ្នារបស់យុវជនចិនមួយជំនាន់ ដើម្បីក្លាយជាផ្នែកមួយនៃអ្វីដែលអស្ចារ្យជាងខ្លួនប្រាណរបស់ពួកគេទៅទៀត ដើម្បីរួមចំណែកក្នុងការសង្គ្រោះជាតិ និងស្វែងរកផ្លូវរួមគ្នាទៅកាន់អនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសដែលពួកគេស្រឡាញ់។
ពេលវេលាបានធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ស្នេហាជាតិកាន់តែជ្រាលជ្រៅទីៗ។ ពីភូមិឋានដែលមានចំងាយឆ្ងាយក្នុងទីជនបទដល់សាលនៃសាកលវិទ្យាល័យ ចម្រៀងមួយបទនេះបានសាយភាយយ៉ាងឆាប់រហ័ស ក្លាយជាភ្លេងស្នេហាជាតិនៃការរួបរួមគ្នា។ បន្ទាប់ពីការអំពាវនាវនៃបទចម្រៀងនេះ យុវជន និងយុវនារីរាប់ម៉ឺននាក់បានធ្វើដំណើរទៅកាន់ទីក្រុង Yan’an ដោយភាពក្លាហានក្នុងសង្គ្រាម និងពុះពារការលំបាកដើម្បីចូលរួមក្នុងចលនានោះ។ ពួកគេបានយកបទចម្រៀងនោះមកដាក់ក្នុងចិត្តជាប្រភពនៃកម្លាំងសង្រ្គោះ និងជាការរំឭកអំពីបេសកកម្មដែលនឹងមាននៅពេលអនាគតដែរ។
នៅពេលដែលយើងប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះលើសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងក្រុមហ្វាស៊ីសពិភពលោក សម្លេងនៃបទចំរៀង “Ode to Yan’an” នៅតែមិនថមថយឡើយ។ ទំនុកច្រៀងរបស់វានៅតែបន្ទរឡើងដោយភាពច្បាស់លាស់ដដែល ដោយរំលឹកអ្នកទស្សនាសម័យនេះអំពីសម័យកាលដែលតន្ត្រីមានច្រើន ជាងសិល្បៈច្នៃប្រឌិត វាគឺជាអ្នកផ្តល់ការបំផុសគំនិតស្នេហាជាតិ។ ក្នុងការទស្សនាបទចម្រៀងនេះឡើងវិញ វាក៏បានរំលឹកយើងឡើងវិញនូវស្មារតីរបស់អ្នកដែលបានច្រៀងផងដែរដូចជាឃ្លាថា៖ យុវជនបដិវត្តន៍ដែលជឿជាក់លើការលះបង់ សាមគ្គីភាព និងការប្តេជ្ញាចិត្តដែលមិនអាចកាត់ថ្លៃបានចំពោះអនាគតនៃប្រទេសរបស់ពួកគេ៕

សម្រួលអត្ថបទ៖ Borinika Sopharin Em