គ្រួសារវីរយុទ្ធជនជួរមុខ ម៉ូតូមួយគ្រឿងនិងផ្ទះមួយខ្នង ដែលជាអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកងមាស អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី អេន ស៊ីណា អាយុ៣៨ឆ្នាំ ជាភរិយាវីរយុទ្ធជនជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស មានកូនក្នុងបន្ទុកចំនួន២នាក់​ មានគ្រួសារជាយុទ្ធជនឈ្មោះ ផុន សុធា ជាកងទ័ព កំពុងតែជាប់ដៃការពារបូរណភាពទឹកដីនៅព្រំដែនកម្ពុជា-ថៃ។

អំណោយដែលត្រូវបានផ្តល់ជូន រួមមាន:

ម៉ូតូ ១គ្រឿង សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ទន្ទឹមនោះ គម្រោងផ្ទះថ្មី ១ខ្នង និងបង្គន់អនាម័យ ១បន្ទប់ ក៏ត្រូវបានចាប់ចាក់គ្រឹះព្រមគ្នាផងដែរ ដែលតាមមេជាងបានបញ្ជាក់ថា សំណង់នេះនឹងសាងសង់រួចរាល់នៅដើមខែក្រោយ

អាចឱ្យប្រពន្ធនិងកូនៗរួមទាំងម្ដាយថ្នាក់នៅសមរម្យ ហើយក៏សូមកុំឱ្យប្ដីខ្វល់ខ្វាយប្រពន្ធនិងកូនៗព្រោះនៅសមរភូមិក្រោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ចំពោះម៉ូតូនិងផ្ទះមួយខ្នងនេះគឺមានការស្នើសុំពីវីរៈយុទ្ធជនជួរមុខ ដែលកំពុងប្រចាំការនៅខេត្តព្រះវិហារហើយត្រូវបានឯកឧត្តមអបាសខេត្តរួមទាំងឧបនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់និងបានបំពេញតាមសំណូមពរ ធ្វើយ៉ាងណាឱ្យគ្រួសារមួយនេះមានផ្ទះស្នាក់នៅសមរម្យដូចជាគេឯងនៅក្នុងភូមិ ៕