ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយបន្ទាន់ រួមមានថ្នាំពេទ្យ សម្ភារ បិរក្ខារវេជ្ជសាស្ត្រមួយចំនួនដល់ក្រសួងសុខាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយការឈ្លានពានប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងខាងលើនេះ នៅក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបតាមទូរសព្ទពី ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Dr. Saia Ma’u Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំប៉ាស៊ីហ្វិកខាងលិច ដើម្បីពិភាក្សាការងារកម្រិតតំបន់ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មុននេះ៕