ក្រុមហ៊ុន Shanghai Baoye (Cambodia) សហការជាមូយ សហគ្រាស និងសាលាជាមួយវិទ្យាស្ថានចំនួន៦ មកពីប្រទេសចិន

ដើម្បីជំរុញការអនុវត្ត ឱ្យកាន់តែស៊ីជម្រៅនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. បានប្រើប្រាស់កិច្ចសហប្រតិបត្តិការ ជាមួយសហគ្រាស និងសាលា ធ្វើជាតំណភ្ជាប់ ការធ្វើសមាហរណកម្មស៊ីជម្រៅ រវាងវិស័យឧស្សាហកម្ម និងអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកំណើនធនធានមនុស្ស ចូលទៅក្នុង “គោលនយោបាយដើរចេញទៅក្រៅប្រទេស” របស់សហគ្រាសចិន។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Shanghai Baoye (Cambodia) បានសហការជាមួយវិទ្យាស្ថាន មកពីប្រទេសចិនចំនួន៦ ក្នុងនោះមាន វិទ្យាស្ថានវិជ្ជាជីវៈសំណង់ទីក្រុងខេត្ត Shandong និងវិទ្យាស្ថានវិជ្ជាជីវៈវិស្វកម្មសំណង់ទីក្រុង Chongqing ។ល។
លោក Xiao Haibo អគ្គនាយករងក្រុមហ៊ុន Shanghai Baoye (Cambodia) បានឲ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្រៅប្រទេសដែលកាន់កាប់ភាគហ៊ុន១០០ភាគរយ ដោយក្រុមហ៊ុន Shanghai Baoye Group ក្រុមហ៊ុន Shanghai Baoye (Cambodia) បានចាក់ឬសយ៉ាងជ្រៅ នៅក្នុងទីផ្សារកម្ពុជា ជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនមិនត្រឹមតែសម្រេចបាននូវការអនុវត្តគម្រោងដ៏ល្អឥតខ្ចោះជាច្រើនប៉ុណ្ណោះទេ ហើយថែមទាំងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់លើការធ្វើមូលដ្ឋានរូបនីយកម្ម (Localization) នៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលបង្ហាញពីសមត្ថភាពខ្លាំងក្លារបស់ក្រុមហ៊ុន Shanghai Baoye នៅក្នុងទីផ្សារក្រៅប្រទេស។
ការណែនាំនេះ គឺបានបង្ហាញពីគោលនយោបាយរបស់សហគ្រាស ដែលបានយកការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការគាំទ្រដល់ការសាងសង់គម្រោងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ហើយធ្វើការកសាងមូលដ្ឋានរូបនីយកម្មនៃប្រព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការច្របាច់បញ្ចូលគ្នានូវធនធានក្រៅប្រទេស ជាមួយនឹងការអប់រំវិជ្ជាជីវៈដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសចិន ដើម្បីផ្គត់ផ្គង់ធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈដល់ការអភិវឌ្ឍ  វិស័យឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា និងបណ្តាប្រទេសនៃគម្រោងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។
តំណាងវិទ្យាស្ថាន មានប្រសាសន៍ដែរថា ជាមួយនឹងការបន្តធ្វើឱ្យស៊ីជម្រៅនូវការអនុវត្តគម្រោងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិនៃវិស័យអប់រំវិជ្ជាជីវៈរបស់ប្រទេសចិនប្រាកដជានឹងកាន់តែរស់រវើក ហើយគម្រោងបង្កើតសាលារៀន នៅក្រៅប្រទេស និងគម្រោងនាំចេញធនធានមនុស្សទៅក្រៅប្រទេសចិនក៏នឹងបន្តកើនឡើងផងដែរ។ នៅពេលអនាគត ភាគីវិទ្យាស្ថាន នឹងសហការកាន់តែជិតស្និទ្ធជាមួយសហគ្រាសដែលអនុវត្ត “គោលនយោបាយដើរចេញទៅក្រៅប្រទេស” ដូចជាក្រុមហ៊ុន Shanghai Baoye ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្អែកលើតម្រូវការជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការលើវិស័យសមត្ថភាពផលិតកម្មអន្តរជាតិ ដើម្បីផ្តល់ធនធានមនុស្សដែលមានគុណភាពខ្ពស់ជាមួយនឹងជំនាញវិជ្ជាជីវៈពិតប្រាកដ និងទស្សនវិស័យអន្តរជាតិទូលំទូលាយសម្រាប់ការអភិវឌ្ឍមូលដ្ឋាននីយកម្មនៃសហគ្រាស ផ្តល់សេវាកម្មល្អដល់ការពង្រីកខ្លួនទៅក្រៅប្រទេសរបស់សហគ្រាសចិន។
បន្ទាប់មក គណៈប្រតិភូវិទ្យាស្ថាន បានចុះទៅពិនិត្យមើលគម្រោងអាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម នរោត្តម (Norodom Business Tower) ដោយផ្ទាល់។
តាមរយៈការសង្កេតនៅនឹងកន្លែង គណៈប្រតិភូបានស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្រ្តប្រតិបត្តិការមូលដ្ឋានីយកម្ម សិល្បៈនៃការគ្រប់គ្រងឆ្លងវប្បធម៌ បទដ្ឋានស្តង់ដារសំណង់ក្នុងប្រទេសកម្ពុជា ទិដ្ឋភាពនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងលក្ខខណ្ឌអនុលោមភាពបរិស្ថាននៃគម្រោងក្រៅប្រទេស។ នេះមិនត្រឹមតែផ្តល់នូវករណីជាក់ស្តែងជាច្រើនសម្រាប់វិទ្យាស្ថានក្នុងការធ្វើឱ្យប្រសើរនូវកម្មវិធីបណ្តុះ  បណ្តាលធនធានមនុស្សប៉ុណ្ណោះទេ វាក៏ជំរុញឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នាលើតម្រូវការគុណភាពនៃសមត្ថភាពធនធានមនុស្ស នៅក្នុងបរិបទនៃការអនុវត្តគម្រោងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ។
កម្មវិធីនេះគឺជាវិធានការដ៏សំខាន់មួយ នៃការអនុវត្តយុទ្ធសាស្រ្តមូលដ្ឋានីយកម្មធនធានមនុស្ស និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលា ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការឈានទៅដល់ការធ្វើសមាហរណកម្មស៊ីជម្រៅច្រើនកម្រិត ច្រើនវិធីសាស្រ្ត និងច្រើនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលា ជំរុញការច្របាច់បញ្ចូលគ្នារវាងធនធានសហគ្រាស និងសាលាប្រកបដោយប្រសិទ្ធភាព ដើម្បីបើកផ្លូវថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការបណ្តុះធនធានមនុស្សឆ្នើម ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសកម្ពុជា។