ពិព័រណ៍សហគមន៍ អាហារូបត្ថម្ភ MUSEFO ដែលរៀបចំឡើងដោយអង្គការរ៉ាឆា បានប្រារព្ធធ្វើនៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម ជា សំណាង អនុធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទពិព័រណ៍អាហារូបត្ថម្ភសហគមន៌ គម្រោងពហុវិស័យ សន្តិសុខស្បៀង និង អាហារូបត្ថម្ភ GIZ MUSEFO នៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ,ឯកឧត្តម Jost Kadel តំណាងស្ថានទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា, លោកស្រី ចាន់ ធារី នាយិការអង្គការរ៉ាឆា, និងមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូ ក្រុមអ្នកទទួលផលពីគម្រោង និងសហគមន៍ ប្រមាណជាង ៣០០ នាក់។
គម្រោងពហុវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភ (GIZ MUSEFO) រួមសហការ ជាមួយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) បានគាំទ្រ បច្ចេកទេស និង ថវិកាដល់អង្គការ RACHA ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីអាហារូបត្ថម្ភ ដល់ក្រុមអ្នកថែទាំកុមារ ក្រុម ស្ត្រីមានផ្ទៃពោះនិង ស្ត្រីដែលមានកូនអាយុក្រោម២ឆ្នាំ ក្រុមសន្សំប្រាក់ និង ក្រុមផលិតអាហារូបត្ថម្ភ សម្រាប់សហគមន៍នៅខេត្តគោលដៅរបស់គម្រោង MUSEFO រួមមានខេត្តកំពត និង ខេត្តកំពង់ធំ។
បន្ទាប់ពីបានស្ដាប់របាយការណ៏លោក មេឃុំ លោកអភិបាលរងខេត្តកំពង់ធំ អំពីស្ថានភាពក្នុងមូលដ្ឋាន និងខេត្តរួចមក ឯកឧត្តម ជា សំណាង អនុធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ អជ្ញាធរមូលដ្ខាន, អង្គការ RACHA និង គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (GIZ/MUSEFO) ដែលសម្រេចបានសមិទ្ធផល ជាច្រើនគួរជាទីមោទនៈ។
ឯកឧត្តម ជឿជាក់ថា សមិទ្ធផលទាំងនេះ គឺស្តែងចេញពីការចូលរួមយ៉ាងសកម្មពី គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ មេភូមិ អ្នក ស្ម័គ្រចិត្តសុខភាពភូមិ អង្គភាពពាក់ព័ន្ធផ្សេងៗនៅថ្នាក់ក្រោមជាតិ សហគមន៍។ ជាពិសេសក្រុមស្ត្រីក្នុងវ័យ បន្តពូជ និងអ្នកម្តាយដែលមានកូនតូចអាយុក្រោមពី ២ឆ្នាំ ដែលទទួលបានការគាំទ្រពីគម្រោងពហុវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) តាមរយៈអង្គការ RACHA ។ ការងារទាំងនេះមិនត្រឹម តែមានសារៈសំខាន់សម្រាប់សហគមន៍ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញធ្វើឱ្យប្រសើរឡើងនូវស្ថានភាព
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាស្ថាប័នដឹកនាំសម្របសម្រួលរាជរដ្ឋា ភិបាល បានដឹកនាំសម្របសម្រួលគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅខេត្តពីរ គឺ ខេត្តកំពត និងខេត្តកំពង់ធំ ១០ឆ្នាំកន្លងមកហើយ ដោយធ្វើការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ទី ភ្នាក់ងារអង្គការ GIZ និងស្ថានទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការ យកចិត្តទុកដាក់ទៅលើសេវាថែទាំសុខភាព និងជំរុញលើការងារប្រព័ន្ធស្បៀង និងរបបអាហារសុខ ភាពរបស់ប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាលបន្តពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាឱ្យប្រជា ពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ លើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព មាន ដូចជាសកម្មភាពតាមដានការលូតលាស់របស់កុមារ និងអាហារូបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះ និងកូន អាយុក្រោម ២ឆ្នាំ ដែលស្ថិតនៅក្រោមកម្មវិធីការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សំដៅកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ក្នុងការមកប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម Jost Kadel តំណាងស្ថានទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានមានប្រសាសន៏ថា ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ឯកឧត្តម បានឃើញពីការរួមគ្នា រវាងរាជរដ្ឋាភិបាល សហគមន៍ និង ដៃគូរសហការ ដែលអាចធ្វើឲមានការផ្លាស់ប្តូរក្នុងសហគមន៍យើងបាន។
ឯកឧត្តម បន្តថា នៅពេលដែលទើបមកដល់កម្ពុជា សង្កេតឃើញថាយើងបានប្រឈមនឹងជំងឺរាតត្បាតសកល មួយរយៈពេលពោរពេញដោយភាពមិនប្រាកដប្រជា និង បញ្ហាប្រឈមមិនធ្លាប់មានពីមុន។ មន្ទីរពេទ្យរងសម្ពាធ ខណៈទីផ្សារក៏មានភាពលំបាកផងដែរ។ ប៉ុន្តែពេល ដែលបានទៅទស្សនាជាមួយក្រសួងសុខាភិបាល សហគមន៍របស់យើង មិនបានខ្លាចឬចុះចាញ់នោះ ឡើយ។ ក្នុងន័យមួយថា “រាល់បញ្ហាតែងមានឱកាស” — ហើយតាមរយៈកម្មវិធី MUSEFO របស់យើង កម្ពុជាបានប្រើឱកាសនោះយ៉ាងល្អ ដោយមានសន្ទុះការរីកចម្រើននៅវិស័យសុខាភិបាល និងអាហារូបត្ថម្ភ។
ឆ្លៀតក្នុងនៅឪកាសនេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំងអស់បានអញ្ជើញ ជួបសំណេះសំណាល និងចូលរួមចែកអំណោយ ជាសំភារប្រើប្រាស់ចាំបាច់ , អង្ករ, មី,និង ម្ហួរអាហារផ្សេងៗជាច្រើន ជូនដល់បងប្អូន ជនភៀសសឹកដែលបានគេចខ្លួនចេញពីតំបន់មានគ្រោះថ្នាក់មក ស្នាក់នៅក្នុងឃុំសានគរ មានចំនួន ៤៧ គ្រួសារ ផងដែរ ។