សិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ១០០០ អង្គ/នាក់ ទទួលបានចំណេះដឹងថ្មីបន្ថែមពីសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិ ង ហិ រ ញ្ញ វ ត្ថុ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួត ពិ និ ត្យ លើ រា ល់ ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យវិស័យនេះចូលរួម ចំណែ ក ដ ល់ ការអភិ វឌ្ឍសេដ្ឋ កិច្ច ជា តិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគ មូ ល ប ត្រ ដើ ម្បីឆ្លើ យ តប ទៅនឹ ង ត ម្រូ វការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។នៅក្នុងឱកាសនេះ ឯកឧត្តម ក៏បានលើកពីសាវតាទីផ្សារមូលបត្រនៅកម្ពុជា និងបានគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្ប ន្ន នេះ ក្រុមហ៊ុនចំនួន ១១ បា នចុះបញ្ជី ល ក់មូលប ត្រ កម្មសិទ្ធិនៅក្រុ មហ៊ុនផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនចំនួន ៩ ចុះប ញ្ជី មូលបត្រ ក ម្ម សិទ្ធិ នៅទី ផ្សា រ គោ ល ដែ ល ជាទីផ្សារសម្រាប់សហគ្រាសធុ ន ធំ និងក្រុមហ៊ុនចំនួន ២ ចុះបញ្ជី នៅ ទីផ្សារ កំ ណើនស ម្រា ប់ ស ហគ្រា សធុនតូច និងមធ្យម និងមានក្រុមហ៊ុ ន ចំនួន ៩ ចុះបញ្ជីលក់មូលបត្រ បំ ណុ លនៅ លើផ្សារ មូលបត្រ កម្ពុជា ខណៈ ដែលក្រុមហ៊ុនមួយចំ នួ ន ទៀតបាន និងកំពុងរៀបចំដំណើរការនៃ ការបោះផ្សា យ លក់មូលបត្រ ជាសាធារណៈ ផងដែ រ។
ថ្លែងបើកសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា បានគូសបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលគឺជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រីគាំទ្រការងារកែទម្រង់ របស់រាជរដ្ឋាភិបាល ដោយបានបំពេញមុខ ងារចម្បងលើការរៀបចំវគ្គបណ្តុះបណ្តាលទាំងដំបូងនិងបន្ត ទាំង រយៈពេលវែងនិងខ្លី ទាំងដោយផ្ទាល់និងតាមអនឡាញ។ នៅឆ្នាំ២០២៥នេះ សាលាភូមិន្ទរដ្ឋបាល បាននិង កំពុងផ្តល់ការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ចំនួនសរុប ៩៧៨ អង្គ/នាក់៕