រញ្ជួយដីកម្រិត៦.១រ៉ិចទ័រ វាយប្រហារទីក្រុង Sindirgi របស់តួកគី ដែលមានប្រជាជនជាង១៦លាននាក់រស់នៅ! បណ្ដាលឱ្យអគាររាប់ សិបកន្លែងដួលរលំ ខណៈតួរលេខស្លាប់មិនទាន់បញ្ជាក់

មន្ត្រីម្នាក់បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត Balikesir ភាគពាយ័ព្យនៃប្រទេសតួកគីកាលពីថ្ងៃអាទិត្យ នេះ ដោយបានបណ្តាលឲ្យអគាររាប់សិបកន្លែងដួលរលំ។ ក្នុងនោះដែរយ៉ាងហោចណាស់មនុស្ស២នាក់បានជាប់គំាងនៅខាងក្នុងគំនរកំទេចកំទីនៃអគារដែលដួលរលំនោះ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនោះស្ថិតក្នុងទីក្រុង Sindirgi បានធ្វើឲ្យប្រជាជនក្នុងក្រុងភាពតក់ស្លុត ក្នុងចំងាយប្រហែលជា២០០គីឡូម៉ែត្រ នៅភាគខាងជើងក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងមានប្រជាជនជាង១៦លាននាក់។ អភិបាលក្រុង Sindirgi លោក Serkan Sak បានប្រាប់ទូរទស្សន៍ HaberTurk ទូទាំងប្រទេសថា មនុស្ស៤នាក់ត្រូវបានគេជួយសង្គ្រោះពីអគារដែលដួលរលំនៅក្នុងទីក្រុង ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមជីកកកាយទៅកាន់ទីតាំងដែលមនុស្ស២នាក់ផ្សេងទៀតដែលកប់ក្នុងកម្ទេចកម្ទី។ លោកបន្តថាផ្ទះជាច្រើនខ្នងក៏បានបាក់រលំនៅក្នុងភូមិ Golcuk ដែលនៅក្បែរខាងគ្នានោះដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ