តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដឹកនាំប្រតិភូទស្សនកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសវៀតណាម។

រាជធានីភ្នំពេញ:ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ជាតំណាងដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅបំពេញទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុងហាណូយប្រទេសវៀតណាម។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងទទួលកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថាប្រតិភូកម្ពុជានឹងស្នាក់នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១០ ដល់១៣ ខែសីហា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រាប់ឲ្យដឹងបន្ថែមថា តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូនឹង ៖
១.ជួបសំដែងការគួរសម និងភាក្សារការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន ឡុង ( Nguyen Van Long ) អនុរដ្ឋមន្រ្តី ក្រសួងនគរបាល វៀត ណាម ស្តីពីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន
២.ជួបពិភាក្សាការងារស្តីពីការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពីរ
៣.ទស្សនៈកិច្ចដកបទពិសោធន៍ពាក់ព័ន្ធការងារព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។