ធនាគារ ជីប ម៉ុង គាំទ្រនិស្សិតឆ្នើម តំណាងឲ្យកម្ពុជាចូលរួមប្រកួតរ៉ូបទូត នៅប្រទេសម៉ុងហ្គោលី -គាំទ្រយុវជនខ្មែរក្នុងវិស័យបច្ចេកវិទ្យា! ធនាគារ ជីប ម៉ុង ឧបត្ថម្ភនិស្សិតឆ្នើមទៅប្រកួតរ៉ូបូត លើឆាកអន្តរជាតិ -ធនាគារ ជីប ម៉ុង ចូលរួមជាមួយក្រសួងព័ត៌មានក្នុងការគាំទ្រនិស្សិតឆ្នើមទៅបង្ហាញសមត្ថភាពនៅ លើឆាកអន្តរជាតិ

ធនាគារ ជីប ម៉ុង បានចូលរួមជាមួយក្រសួងព័ត៌មាន រៀបចំឡើង នូវកម្មវិធីសន្និសីទសារព័ត៌មាន អបអរសាទរដល់និស្សិតឆ្នើមនៃសាលាតិចណូ ដែលតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍ រ៉ូបូតអន្តរជាតិនៅ ឯប្រទេសម៉ុងហ្គោលី។ កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្ដាលរបស់ ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោម អធិបតីភាព ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង ព្រមទាំងលោកគ្រូសាស្ត្រាចារ្យ និស្សិត ឆ្នើមទាំង ១៦នាក់ និងបុគ្គលិកហាត់ការ (Young Bankers) របស់ធនាគារ ជីប ម៉ុង។
សន្និសីទសារព័ត៌មាននេះបានប្រព្រឹត្តឡើងក្នុងគោលបំណងអបអរសាទរ ផ្ដល់ការគាំទ្រជាកម្លាំងចិត្ត និង ការឧបត្ថម្ភ ព្រមទាំងជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់ និស្សិតឆ្នើមកម្ពុជា មុនធ្វើដំណើរទៅ ប្រកួតរ៉ូបូតនៅប្រទេសម៉ុងហ្គោលី។ ធនាគារ ជីប ម៉ុង មានជំនឿជឿជាក់ថា នេះជាឱកាសដ៏មានតម្លៃដែលយុវជន ខ្មែរយើងអាចបង្ហាញពីទេពកោសល្យ ចំណេះដឹង សមត្ថភាព និង បច្ចេកវិទ្យារ៉ូបូតរបស់កម្ពុជា នៅ លើឆាកអន្តរជាតិ។
យោងតាមប្រសាសន៍របស់អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង “ការអភិវឌ្ឍធនធានមនុស្សរបស់ យើង រួមជាមួយបច្ចេកវិទ្យា និងការច្នៃប្រឌិត គឺជាគន្លឹះនៃភាពររីកចម្រើន។ ហើយនេះដែលក៏ ជាមូលហេតុចម្បង ដែលជំរុញឱ្យ ធនាគារ ជីប ម៉ុង ប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការគាំទ្រនិស្សិតឆ្នើមទាំង ១៦នាក់របស់សាលាតិ ចណូ ក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតរ៉ូបូតអន្តរជាតិ នៅប្រទេសម៉ុងហ្គោល ។
ជាមួយគ្នានេះដែរ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ថា “ការគាំទ ដល់និស្សិតកម្ពុជាចូលរួមប្រកួត កម្មវិធីរ៉ូបូតអន្តរជាតិ នៅប្រទេសម៉ុងហ្គោល របស់ធនាគារ ជីប ម៉ុង គឺជា សកម្មភាព ដែលគួរឱ្យគោរពកោតសរសើរ ហើយនេះជាការរួមចំណែកមួយ ស្របតាមយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល”។
សូមបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលបង្កើតដោយ សហិគ្រិនខ្មែរ ១០០% និងតែងតែផ្តល់ ឱកាសការងារទៅដល់សិស្សនិស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាថ្មីៗ រាប់រយនាក់នៅទូទាំងប្រទេស និងនៅគ្រប់មុខជំនាញទាំងអស់ តាមរយៈកម្មវិធី Young Bankers របស់ធនាគារ ជីប ម៉ុង។
ធនាគារ ជីប ម៉ុង ដែលជាធនាគារមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពី ឆ្នាំ១៩៨២ ក៏នឹងបន្តគាំទ្រអភិវឌ្ឍសង្គមជាតិ ផ្តោតសំខាន់លើការអភិវឌ្ឍលើសមត្ថភាព ចំណេះដឹង និង បណ្ដុះបណ្តាលជំនាញផ្សេងៗ ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ៕