ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដើម្បីពិនិត្យលើកិច្ចសហការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន បានយល់ច្បាស់ពីតួនាទីរបស់កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដើម្បីពិនិត្យលើកិច្ចសហការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន បានយល់ច្បាស់ពីតួនាទីរបស់កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម,

( ភ្នំពេញ )៖ នៅក្នុងកិច្ចពិភាក្សាការងាររវាង

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់លើគម្រោងនៃកិច្ចសហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដើម្បីបង្ហាញឲ្យបានយល់ច្បាស់បន្ថែមទៀតពីតួនាទីរបស់កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម សម្រាប់ការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ ។

តាមរយៈកិច្ចការងារនេះក្រសួងព័ត៌មាន នឹងរៀបចំទីតាំងបើកវគ្គបណ្តុះបណ្តាលនៅទីស្តីការក្រសួង និងធ្វើការអញ្ជើញអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន អង្គភាពមកចូលរួមបានច្រើន ដើម្បីបានយល់ច្បាស់ពីចំណុចនានាទាំងឡាយដែលក្រុមការងារកាកបាទក្រហមកម្ពុជា ធ្វើការពន្យល់បង្ហាញពីចំណុចសំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម, គោលការណ៍គ្រឹះទាំង ៧របស់ CRC និងតួនាទីភារកិច្ចរបស់ កាកបាទក្រហមកម្ពុជា៕