អ្នកឧកញ៉ាសំអាង វឌ្ឍនៈ បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ជនភៀសសឹក

នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៤:០០នាទីព្រឹក ក្រុមហ៊ុនវឌ្ឍនៈគ្រុបតំណាងដោយអ្នកឧកញ៉ាសំអាង វឌ្ឍនៈ បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ជនភៀសសឹកដោយសារសង្រ្គាមចំនួន ១,១៧៦គ្រួសារ និងអំណាយបំរុងសម្រាប់ចំនួន ១៧០គ្រួសារ សរុបអំណោយសម្រាប់ចំនួន ១,៣៤៦ គ្រួសារ នៅស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។