ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក.

ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ដែលតំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងជញ្ជូន គណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ប្រតិភូ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងមន្រ្តីជំនាញពាក់ព័ន្ធ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងរៀបចំប្រតិបត្តិការផ្លូវដែកក្នុងអំឡុងពេលអន្តរកាលនៃកិច្ចចរចាកិច្ចព្រមព្រៀង PPP ថ្មី រវាងរាជរដ្ឋាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ជាពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានាទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ ដែលការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុតមួយនៅតាមបណ្តាញផ្លូវដែកទាំងពីរខ្សែ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់ណាមួយ៕