ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Wang Yan អគ្គនាយិការង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ តំណាង(ASEAN-CHINA Center) ACC ក្នុងព្រឹត្តិការណ៍សន្និសទ្ប្ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Wang Yan អគ្គនាយិការង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ តំណាង(ASEAN-CHINA Center) ACC ក្នុងព្រឹត្តិការណ៍សន្និសទី   កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០

———————— 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Wang Yan អគ្គនាយិការង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ តំណាង(ASEAN-CHINA Center) ACC ក្នុងព្រឹត្តិការណ៍សន្និសទ្ធីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នាសណ្ឋាគារសុខាសៀមរាប។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើ ACC ជួយរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា ដែលនឹងមានការអញ្ជើញចូលរួមពីសមាជិកនៃប្រទេសអាស៊ាន។  

សូមរំលឹកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២៥ នៅប្រទេសចិន បន្ដមកក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Wang Yan តំណាង ACC បានឆ្លើយតបជាវិជ្ជមាន និងបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលស្នើឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ទាក់ទងនឹងការរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពសម្រាប់អ្នកសារព័ត៌មានដែលធ្លាប់បានស្នើកាលពីឆ្នាំ២០២៤ ។ 

តាមរយៈកិច្ចការងារនេះខាង (ASEAN-CHINA Center) ACC បានស្នើសុំឱ្យក្រសួងព័ត៌មាន រៀបចំកំណត់ចំណាំគោលគំនិត ហើយបញ្ជូនទៅ ACC ដើម្បីពិនិត្យស្វែងយល់ពីលទ្ធភាព និងសម្របសម្រួលការកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់សំណើរបស់ក្រសួង។ 

ក្នុងជំនួបទ្វេភាគីរវាង តំណាង ACC នេះដែរ ឯកឧត្តម រដ្ឋមន្ត្រីមានក្រសួងព័ត៌មាន ក៏បានស្នើឲ្យមានស្ដង់ដារមួយ (SOP) សម្រាប់ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់ និងពិភពលោក៕