ប្រធានាធិបតីប្រេស៊ីលថ្កោលទោសការគំរាមកំហែងពន្ធគយរបស់លោក Trump និងបានរិះគន់អ្នកនយោបាយប្រេស៊ីលមួយចំនួនដែល គាំទ្រវិធានការនេះគឺជាជនមិនស្មោះត្រង់នឹងជាតិខ្លួនឯង

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ចំពោះការតម្លើងពន្ធគយនាំចូលរបស់ប្រធានាធិបតីអាម៉េរិកកាលពីយប់ថ្ងៃព្រហស្បតិ៍នេះដោយបញ្ជាក់ថា៖វាជាការគំរាមគំហែងព្រោះលោកមិនពេញចិត្តរបៀបដែលប្រេស៊ីលដោះស្រាយជាមួយអតីតប្រធានាធិបតីប្រេស៊ីលគឺ លោក Jair Bolsonaro។ អំឡុងពេលផ្តល់សេចក្តីថ្លែងការណ៍តាមទូរទស្សន៍ជាតិប្រេស៊ីល លោក Lula da Silva បានរិះគន់សហរដ្ឋអាម៉េរិកថាបានដាក់ប្រេស៊ីលចូលក្នុងបញ្ជីស្បែកខ្មៅដែលមិនអាចទទួលយកបានឡើយ។ បន្ទាប់ពីការចរចារផ្នែកពាណិជ្ជកម្មបានបរាជ័យ។ លោកបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Trump ថាបានប្រើភាពអះអាងមិនពិតអំពីការអនុវត្តពាណិជ្ជកម្មរបស់ប្រេស៊ីល និងគំរាមគំហែងលើស្ថាប័នជាតិរបស់ប្រេស៊ីលផងដែរ។ ជាងនេះទៅទៀតលោកប្រធានាធិបតីក៏បានរិះគន់អ្នកនយោបាយប្រេស៊ីលមួយចំនួនដែលគាំទ្រទស្សនៈរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកជា “បុគ្គលមិនស្មោះត្រង់នឹងជាតិខ្លួនឯង” ហើយលោកក៏បានបង្ហាញការប្តេជ្ញាចិត្តការពារប្រទេសប្រេស៊ីលឲ្យមានសន្តិភាព ពហុភាគីនិយម និងផលប្រយោជន៍របស់ប្រជាជនរបស់ខ្លួនដែរ។ គួរកត់សម្គាល់ថាសកម្មភាពរបស់លោក Trump លើកនេះគឺមានលក្ខណៈនយោបាយច្រើនជាងធ្វើពាណិជ្ជកម្ម ដោយលោកមានគោលដៅប៉ុនប៉ងសងសឹកជាសាធារណៈលើការកាត់ក្ដីរបស់តុលាការប្រេស៊ីចំពោះអតីតប្រធានាធិបតី Jair Bolsonaro ដែលជាមិត្តជិតស្និតរបស់លោកដែលត្រូវបានគេចោទប្រកាន់ពីបទព្យាយាមក្លែងបន្លំលទ្ធផលបោះឆ្នោតកាលពីឆ្នាំ ២០២២។ យ៉ាងណាមិញ យោងទៅតាមសារព័ត៌មានជាតិសហរដ្ឋអាមេរិក (U.S. Census Bureau) បានបញ្ជាក់ថា៖ សហរដ្ឋអាមេរិកមានតុល្យភាពពាណិជ្ជកម្មលើសប្រេស៊ីលចំនួន ៦.៨ ប៊ីលានដុល្លារក្នុងឆ្នាំមុន៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា