លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាលើបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)

លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាលើបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំងអស់ត្រូវស្រាវជ្រាវបង្រ្កាបឲ្យបាននូវរាល់បទល្មើស(ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams។ដោយកិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្រ្កាបបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams ដល់សមាជិកអង្គប្រជុំរួចមក។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំងអស់ត្រូវស្រាវជ្រាវបង្រ្កាបឲ្យបាននូវរាល់បទល្មើស(ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams ត្រូវអនុវត្តបង្រ្កាបដោយគ្មានការលើកលែងជាដាច់ខាត៕