រដ្ឋសភាកម្ពុជា សហការជាមួយលេខាធិការដ្ឋានអាយប៉ា រៀបចំកម្មវិធី AIPA Roadshow ដែលមានអ្នកចូលរួមជាង៤០០នាក់ និងអ្នកចូលរួមតាមប្រេព័ន្ធនិម្មិតមួយចំនួនទៀត

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា សហការជាមួយលេខាធិការដ្ឋានអាយប៉ា បានរៀបចំកម្មវិធី AIPA Roadshow នៅវិមានរដ្ឋសភា។ ការរៀបចំកម្មវិធី AIPA Roadshow នាពេលនេះ គឺជាការរៀបចំឡើងជាលើកទីមួយនៅប្រទេសកម្ពុជា។ កម្មវិធីនេះធ្លាប់បានធ្វើឡើងជាងដប់លើករួចមកហើយ នៅតាមបណ្ដាប្រទេសជាសមាជិក អាស៊ាន ផ្សេងៗងទៀត។

សមាសភាពដែលបានមកចូលរួមក្នុងកម្មវិធី AIPA Roadshow នាឱកាសនេះ មាន យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និស្សិតនៅតាមសាកលវិទ្យាល័យនានា អ្នកស្រាវជ្រាវ អ្នកច្បាប់ សហគ្រិនវ័យក្មេង ដែលមានចំនួន ៤១០នាក់ បានមកចូលរួមដោយផ្ទាល់ និងមានអ្នកចូលរួមតាម ប្រព័ន្ធនិម្មិត (Zoom) មួយចំនួនទៀត។

ការៀបចំកម្មវិធី AIPA Roadshow នេះឡើង គឺដើម្បីផ្សារភ្ជាប់យុវជនអាស៊ាន ជាមួយអាយប៉ា ដោយមានការធ្វើបទបង្ហាញរបស់សមាជិសភាអាយប៉ា និងអគ្គលេខាធិការអាយប៉ា បន្ទាប់មក អ្នកចូលរួមក៏បានចោទជាសំណួរទៅកាន់វាគ្មិនដើម្បីស្វែងយល់បន្ថែម នូវអ្វីដែលខ្លួនចង់ដឹងទាក់ទងនឹងកិច្ចការងារដែលអាយប៉ាបាននឹងកំពុងធ្វើផងដែរ៕