រដ្ឋមន្ត្រីការបរទេសរបស់សមាជិក SCO ជួបប្រជុំគ្នាដើម្បីពង្រឹងនូវ មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូល SCO ក្រុងTianjin នាពេលខាងមុខ

ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានជួបប្រជុំគ្នានៅទីក្រុងធានជីនភាគខាងជើងនៃប្រទេសចិន ដើម្បីត្រៀមលក្ខណៈយ៉ាងទូលំទូលាយសម្រាប់កិច្ចប្រជុំកំពូលទីក្រុង Tianjin នាពេលខាងមុខ។ រដ្ឋមន្ត្រីការបរទេសទាំងអស់បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើប្រធានបទផ្សេងៗ និងរៀបចំនយោបាយពេញលេញសម្រាប់កិច្ចប្រជុំកំពូល Tianjin។ ពួកគេបានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងវិស័យសំខាន់ៗចំនួន៥ ដើម្បីដំណើរឆ្ពោះទៅមុខជាមួយគ្នាក្រោមប្រធានបទ “Shanghai Spirit” ការកែលម្អយន្តការសន្តិសុខ រួមគ្នាបង្កើតឱកាសអភិវឌ្ឍន៍ ការពង្រឹងមិត្តភាពជាអ្នកជិតខាងល្អ និងកិច្ចការតម្លាភាពនិងយុត្តិធម៌។ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រកាសថាកិច្ចប្រជុំកំពូល SCO Tianjin នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ខែសីហា ដល់ថ្ងៃទី០១ខែកញ្ញានេះ។ ដោយមានមេដឹកនាំប្រទេសសំខាន់ៗជាង២០និងប្រធានអង្គការអន្តរជាតិចំនួន១០ ចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា កិច្ចប្រជុំកំពូលនាពេលខាងមុខត្រូវបានកំណត់ថាជាកិច្ចប្រជុំធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការ SCO។ អ្នកចូលរួមទាំងអស់បានលើកឡើងពីការងារលេចធ្លោ និងលទ្ធផលជាវិជ្ជមានដែលភាគីចិនសម្រេចបានក្នុងឋានៈជាប្រធានបង្វិលនៃអង្គការ ហើយបានសម្តែងនូវការត្រៀមខ្លួនក្នុងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយប្រទេសចិនដែរ ដើម្បីធានាបានជោគជ័យនៃកិច្ចប្រជុំកំពូល Tianjin នេះ។ ភារកិច្ចចម្បងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសគឺរៀបចំជាមុននូវកិច្ចប្រជុំកំពូលដែលនឹងមកដល់។ រដ្ឋមន្ត្រីចិន លោក Wang Yi បានប្រកាសអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំ កំពូលរួចហើយដែរ។ យើងបានរៀបចំសេចក្តីព្រាង សេចក្តីសម្រេច និងសេចក្តីថ្លែងការសំខាន់ៗជាច្រើនទៀត រួមទាំងឯកសារលទ្ធផលដែលនឹងដាក់ជូនក្រុមប្រឹក្សាប្រមុខរដ្ឋដើម្បីអនុម័ត។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានកិច្ចប្រជុំរបស់ចិន យើងនឹងរៀបចំកិច្ចប្រជុំកំពូលមួយប្រកបដោយជោគជ័យបំផុតជាប្រវត្តិសាស្ត្រ៕
សម្រួលអត្ថបទ៖ Borinika Sopharin Em