ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូកម្ពុជា បង្ហាញការភ្ញាក់ផ្អើល ដល់ប្រទេស ក្នុងតំបន់ នៃព្រឹត្តិការប្រកួតជឺជីតស៊ូ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន

អត្តពលិកកីឡាជឺជីតស៊ូកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិនិវត្ត វិញហើយ បន្ទាប់ពីចូលរួម ប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ ជឺជីតស៊ូ ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី១២ដល់ទី១៣ ខែ កក្តដា ឆ្នាំ២០២៥ ដោយនាំយក នូវមេដាយជូនជាតិ សរុប២៩គ្រឿង។

ថ្លែងក្នុងដំណើរមកដល់ នាឱកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ថោង បញ្ញាធន ប្រធានស្តីទី សហព័ន្ធកីឡា ជឺជីតស៊ូកម្ពុជា មានប្រសាសន៍ថា សមិទ្ធផល ដែលកម្ពុជាដណ្តើមនេះ បានធ្វើឱ្យប្រទេស ចូលរួម នៅក្នុងតំបន់បានបង្ហាញការភ្ញាក់ផ្អើល ដោយកោតសសើរ អត្តពលិកកម្ពុជាថា មានការរីកចម្រើនលឿន ហើយបានចាត់ទុកកម្ពុជាជាប្រទេសមួយជាឧបសគ្គមិនអាចមើលស្រាលបាន។ 

ឯកឧត្តម ប្រធានស្តីទី បានបញ្ជាក់ទៀតថា ការប្រជែងដណ្តើមមេដាយលើកនេះ សមិទ្ធផលដែលកម្ពុជាដណ្តើមបាន បានបង្ហាញថា គឺមានទាំងមរិមាណនិងគុណភាព ហើយលទ្ធផលវិជ្ជាមានទាំងនេះ ជាសញ្ញាមួយដ៏ល្អក្នុងជំហានឆ្ពោះទៅប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ពិភពលោកនៅថៃ និងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជឺជីតស៊ីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ថ្នាក់តំបន់ឆ្នាំ២០២៥នេះ មានប្រទេសចូលរួមចំនួន១០ប្រទេស ដោយប្រទេសវៀតណាមឈរនៅចំណាត់លេខ១ មេដាយសរុប២២៨គ្រឿង មេដាយមាស៨៤ មេដាយ៧០និងមេដាយសំរឹទ្ធ៧៤គ្រឿង។ប្រទេសហ្វីលីពីនម្ចាស់ផ្ទះឈរនៅចំណាត់លេខ២ មានមេដាយសរុប១០៨គ្រឿង មេដាយមាស៣៤ មេដាយប្រាក់៣៥ និងមេដាយសំរឹទ្ធ៣៩គ្រឿង។ឈរនៅចំណាត់លេខ៣ ប្រទេសថៃមានមេដាយសរុបចំនួន៣៣គ្រឿង មេដាយមាស១៧គ្រឿង មេដាយប្រាក់៨និងមេដាយសំរឹទ្ធ៨គ្រឿង។ឈរនៅចំណាត់លេខ៤ប្រទេសសឹង្ហបុរីមានមេដាយសរុប៤៨គ្រឿង មេដាយមាស១០គ្រឿង មេដាយប្រាក់ចំនួន១៦គ្រឿង និងមេដាយសំរឹទ្ធ២២គ្រឿង ខណៈកម្ពុជាឈរនៅក្នុងចំណាត់ថ្នាក់លេខ៥ ដែលមានមេដាយសរុបចំនួន២៩គ្រឿង មេដាយមាស៩គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធ១២គ្រឿង៕

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot