លោកជំទាវ ជា លាង ដឹកនាំអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ នៅទីក្រុងវៀងច័ន្ទន៍ និងហ្លួងប្រាបាង ប្រទេសឡាវ…

លោកជំទាវ ជា លាង ដឹកនាំអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ នៅទីក្រុងវៀងច័ន្ទន៍ និងហ្លួងប្រាបាង ប្រទេសឡាវ…

គណៈប្រតិភូព្រះរាជអាជ្ញាកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី និងសន្និសីទនៅឡាវ គណៈប្រតិភូជាន់ខ្ពស់នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ដឹកនាំដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទន៍ និងហ្លួងប្រាបាង ប្រទេសឡាវ។

គោលបំណងសំខាន់នៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងកម្ពុជា- ឡាវ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។

ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូនឹងចូលរួមកិច្ចការសំខាន់ៗដូចខាងក្រោម៖

– កិច្ចប្រជុំទ្វេភាគីផ្លូវការ និងការសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ លោកជំទាវ ជា លាង នឹង ជួបប្រជុំជាមួយឯកឧត្តម សាយសានៈ ខុតភូតថន អគ្គរដ្ឋអាជ្ញាឡាវ ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការ អយ្យការ ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្គងដែន ដូចជាការជួញដូរគ្រឿងញៀន ការសម្អាតប្រាក់ និងឧក្រិដ្ឋ កម្មបច្ចេកវិទ្យា។ លើសពីនេះ លោកជំទាវ ក៏នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត របស់ឡាវ ផងដែរ។

សន្និសីទព្រះរាជអាជ្ញាឡាវ-កម្ពុជា លើកទី១: លោកជំទាវ ជា លាង នឹងចូលរួម និងថ្លែងសុន្ទរកថាបិទ សន្និសីទដែលផ្តោតលើប្រធានបទ “កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ឋភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ឆ្លងដែនទាក់ទងនឹងការជួញដូរគ្រឿងញៀន” នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទន៍។ -ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្លួងប្រាបាង គណៈប្រតិភូនឹងបន្តដំណើរទៅកាន់ហ្លួងប្រាបាង ដើម្បី ពង្រឹងទំនាក់ទំនង និងស្វែងយល់ពីប្រព័ន្ឋយុត្តិធម៍ក្នុងតំបន់ ព្រមទាំងជួបថ្នាក់ដឹកនាំសំខាន់ៗនៅទីនោះ។

ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះត្រូវបានរំពឹងថានឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការផ្លូវច្បាប់រវាង

ប្រទេសទាំងពីរ តាមរយៈការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលប្រតិបត្តិការ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងយុត្តិធម៌។ កម្ពុជាប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន៕