ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ឆាយ ស៉ីណា ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន១០វត្ត ស្ថិតនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ ព្រមទាំងក្រុមការងារបានដឹកនាំសហការីនាំយកទានព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១០វត្ត គឺក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៅបរិវេណវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ជីវ កេង បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចកីសុខ សេចកី្តចម្រើន សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតប្រធានតុលាការកំពូល បានលើកឡើងថា ការប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនវត្តចំនួន១០ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីប្រគេនព្រះសង្ឃ និងភិក្ខុសង្ឃគង់ចាំវស្សា (៣ខែ) នៅតាមវត្តអារាមនានា ដែលនារដូវកាលនេះ ព្រះសង្ឃត្រូវចៀសវាងការធ្វើដំណើរក្នុងរដូវវស្សា ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌យើងក្នុងវិស័យសាសនាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលបានបញ្ជាក់បន្ថែមទៀតថា ពិធីចូលវស្សា គឺជាបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែភទ្របទ រយៈពេល៣ខែ។ ពិធីនេះតំណាងឱ្យការចាប់ផ្តើមវស្សារបស់ព្រះសង្ឃ និងជាឱកាសសម្រាប់ពុទ្ធសាសនិកជនពង្រឹងសីលធម៌ និងសទ្ធាធម៌របស់ខ្លួន។ ក្នុងអំឡុងពិធីនេះ ព្រះសង្ឃបានរៀបចំការប្រកាសចូលវស្សា រៀបចំព្រះវិហារ និងកន្លែងសមាធិ និងការរក្សាសីល ហើយពិធីនេះ ជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃ ក៏ប្រើពេលឲនេះ ដើម្បីព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ្ធ។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ ព្រមទាំងក្រុមការងារ បានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ៤.៥០០.០០០រៀល និងប្រាក់ដុល្លា ១០.៨៤០$ ដល់វត្តឥន្រ្ទីយ៍សំវារៈ និងប្រគេនដល់វត្ត៩ទៀត គឺក្នុង១វត្តទទួលបានចប្ច៏យកសាងវត្តចំនួន ២លានរៀល ព្រមទាំងប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុង១អង្គ ទទួលបានចប្ច័យ ១០ម៉ឺនរៀល ក្នុងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំបានប្រគេនអង្ករ៥តោន និងចប្ច័យដល់ព្រះសង្ឃ ក្នុង១អង្គ ១០ម៉ឺនរៀលផងដែរ។