រថយន្តចំនួន3គ្រឿងដឹកលើសទម្ងន់ ត្រូវបានឃាត់ទុកផាកពិន័យ។

ក្រុមត្រួតពិនិត្យចល័ត​ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ​២ទីតាំង​ លេីផ្លូវជាតិលេខ​៤ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖

– ចំណុចគ.មលេខ១៨៧ ក្រុងកំពង់សោម ត្រួតពិនិត្យយានយន្តចំនួន០១គ្រឿង​ ផ្ទុកទម្ងន់សរុប ៥៥តោន​ លើសទម្ងន់អនុញ្ញាតចំនួន​ ១៥តោន
– ចំណុចគ.មលេខ១២៦ ស្រុកកំពង់សីលា ត្រួតពិនិត្យយានយន្តចំនួន០២គ្រឿង មានបិទឡូហ្គោ​ HC ផ្ទុកទម្ងន់សរុបចន្លោះពី​ ៥៩តោន​ដល់​៧៦តោន​ លើសទម្ងន់អនុញ្ញាតចន្លោះពី១៩តោន​ដល់៣១តោន

សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៣គ្រឿង ផ្ទុកលើសទម្ងន់ទាំង៣គ្រឿង​ ចន្លោះពី១៥តោនដល់៣១តោន។